បោ​ត​លិ​យសូ​ត្រ​ ​ទី៤​


 [​៣៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អាបណ​និគម​ ​របស់​ពួ​ក​អង្គុត្តរា​ប​ជន​ ​ក្នុង​អង្គុត្តរា​ប​ជនបទ​(​១​)​ ​។​ ​ក្នុង​កាលនោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​ហើយ​ទ្រង់​ចូល​ទៅកាន់​អាបណ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​។​ ​លុះ​ទ្រង់​ពុទ្ធដំណើរ​ទៅ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​អាបណ​និគម​ ​ហើយ​ត្រឡប់​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​បច្ឆាភត្ត​ហើយ​ ​ទ្រង់​យាង​សំដៅ​ទៅ​រក​ដងព្រៃ​មួយ​ ​លុះ​យាង​ទៅដល់​ហើយ​ ​ក៏​ទ្រង់​ចូល​ទៅកាន់​ដងព្រៃ​នោះ​ ​ដើម្បី​សម្រាក​ព្រះអង្គ​ ​ក្នុង​វេលា​ថ្ងៃ​ ​ទ្រង់​គង់​សម្រាក​ព្រះអង្គ​ក្នុង​វេលា​ថ្ងៃ​ ​ក្រោមម្លប់​ឈើ​មួយ​។​ ​ទើប​បោ​ត​លិយ​គហបតី​ ​ស្លៀកដណ្តប់​សំពត់​សមគួរ​ ​ប្រដាប់​ឆត្រ​ ​និង​ស្បែកជើង​ ​ដើរ​ត្រាច់​ទៅ​រឿយ​ៗ​ ​ដើម្បី​សម្រួល​ស្មង​ ​ហើយ​ដើរសំដៅទៅ​ដងព្រៃ​នោះ​ ​លុះ​ដើរទៅ​ដល់ហើយ​ ​ក៏​ចូល​ទៅកាន់​ដងព្រៃ​នោះ​ ​ហើយ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​ឋិតនៅ​ក្នុង​ទីសម​គួរ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​អង្គុត្តរា​ប​ជនបទ​នោះ​ ​គឺ​អង្គ​ជនបទ​នោះ​ឯង​ ​តែ​បាន​ជា​ហៅថា​ ​ឧត្តរា​បៈ​ ​ដូច្នេះ​ ​ព្រោះ​និគម​នោះ​ ​នៅ​ជិត​ទឹកទន្លេ​មហី​ ​ដែល​បត់​ទៅ​ខាងជើង​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់