បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ទុគ្គតិ​នឹង​មាន​ប្រាកដ​ ​ព្រោះ​ហេតុ​សេចក្តី​ចង្អៀតចង្អល់​ ​គឺ​សេចក្តី​ក្រោធ​ ​ធម្មជាត​នុ៎ះ​ ​ហៅថា​ ​សំយោជនៈ​ ​ធម្មជាត​នុ៎ះ​ ​ហៅថា​ ​នី​វរ​ណៈ​ ​គឺ​សេចក្តី​ចង្អៀតចង្អល់​ ​គឺ​សេចក្តី​ក្រោធ​ហ្នឹងឯង​ ​មួយ​យ៉ាង​ទៀត​ ​អាសវៈ​ទាំងឡាយ​ណា​ ​ដែល​មាន​សភាព​ចង្អៀតចង្អល់​ ​ក្រហល់ក្រហាយ​ ​គប្បី​កើតឡើង​ ​ព្រោះ​ហេតុ​សេចក្តី​ចង្អៀតចង្អល់​ ​គឺ​សេចក្តី​ក្រោធ​ ​អាសវៈ​ដែល​មាន​ភាព​ចង្អៀតចង្អល់​ ​ក្រហល់ក្រហាយ​ទាំងនោះ​ ​មិន​មានដល់​បុគ្គល​នោះ​ ​ដែល​ជា​អ្នក​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​គឺ​សេចក្តី​ក្រោធ​យ៉ាងនេះ​ ​ពាក្យ​ណា​ ​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​ព្រោះ​អាស្រ័យ​សេចក្តី​មិន​ចង្អៀតចង្អល់​ ​គឺ​សេចក្តី​មិន​ក្រោធ​ ​ហើយ​លះបង់​សេចក្តី​ចង្អៀតចង្អល់​ ​គឺ​សេចក្តី​ក្រោធ​ចេញ​ដូច្នេះ​ ​ពាក្យ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នុ៎ះឯង​។​
 [​៤៦​]​ ​ត្រង់​ពាក្យ​ថា​ ​ព្រោះ​អាស្រ័យ​សេចក្តី​មិន​មើលងាយ​គេ​ ​ទើប​លះបង់​សេចក្តី​មើលងាយ​ដូច្នេះ​នេះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ក៏​ពាក្យ​នេះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​រមែង​ពិចារណា​
ថយ | ទំព័រទី ៦៩ | បន្ទាប់