ណា​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​ដើម្បី​ផ្តាច់​បង់​ជំនួញ​ ​ក្នុង​អរិយវិន័យ​ ​ធម៌​ទាំង៨នេះឯង​ ​តថាគត​ពោល​ហើយ​ ​ដោយ​បំប្រួញ​ ​មិនបាន​ចែក​ដោយ​ពិស្តារ​ទេ​ ​ម្នាល​គហបតី​ ​ការ​ផ្តាច់​បង់​ជំនួញ​ ​សព្វគ្រប់​ ​ដោយ​ប្រការ​ទាំងពួង​ ​ក្នុង​អរិយវិន័យ​ ​មិន​មាន​ត្រឹម​ប៉ុណ្ណោះទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ការ​ផ្តាច់​បង់​ជំនួញ​ ​សព្វគ្រប់​ ​ដោយ​ប្រការ​ទាំងពួង​ ​ក្នុង​អរិយវិន័យ​នោះ​ ​តើ​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​ផ្តាច់​បង់​ជំនួញ​សព្វគ្រប់​ ​ដោយ​ប្រការ​ទាំងពួង​ ​ក្នុង​អរិយវិន័យ​ ​យ៉ាងណា​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​យ៉ាងនោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​ ​ម្នាល​គហបតី​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្តាប់​ ​ចូរ​យកចិត្ត​ទុកដាក់​ដោយ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​ឲ្យ​ស្តាប់​។​ ​បោ​ត​លិយ​គហបតី​ ​ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​៤៧​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​ដូច​សុនខ​ ​ដែល​អស់កម្លាំង​ ​ព្រោះ​សេចក្តី​ឃ្លាន​គ្រប​សង្កត់​ ​ក៏​ដើរចូល​ទៅកាន់​ទី​សំរាប់​អារ​សាច់​លក់​ ​របស់​គោ​ឃាតកៈ​ ​ឯ​គោ​ឃាតកៈ​ក្តី​ ​កូនឈ្នួល​របស់​គោ​ឃាតកៈ​ក្តី​ ​ដែល​ឈ្លាស​ ​យក​រាង​ឆ្អឹង​ ​ដែល​ពន្លះសាច់​ចេញ​ស្អាត​ ​ឥតមាន​សាច់​ ​គ្រាន់តែ​ប្រឡាក់​ដោយ​ឈាម​ ​បោះ​ទៅ​ឲ្យ​ឆ្កែ​នោះ​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់