[​៤៩​]​ ​ម្នាល​គហបតី​ ​ដូចជា​បុរស​កាន់​គប់​ស្មៅ​ ​ដែល​ភ្លើង​ឆេះ​ ​ដើរ​ច្រាសខ្យល់​ ​ម្នាល​គហបតី​ ​អ្នក​សំគាល់​សេចក្តី​នោះ​ថាដូចម្តេច​ ​បើ​បុរស​នោះ​ ​មិន​លះ​ចោល​គប់​ស្មៅ​ ​ដែល​ភ្លើង​ឆេះ​នោះ​ ​ដោយ​ឆាប់​ទេ​ ​គប់​ស្មៅ​ដែល​ភ្លើង​ឆេះ​នោះ​ ​នឹង​រោលរាល​ដៃ​ ​ឬ​កំភួនដៃ​ ​ឬ​រោលរាល​អវយវៈ​តូច​ធំ​នីមួយ​ ​បុរស​នោះ​ ​នឹង​ដល់​សេចក្តី​ស្លាប់​ ​ឬ​សេចក្តី​ទុក្ខ​ជិតនឹង​ស្លាប់​ ​ព្រោះ​គប់​ស្មៅ​ ​ដែល​ភ្លើង​ឆេះ​នោះ​ ​ជាហេតុ​ ​មែនឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ ​តែង​ពិចារណា​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​កាម​ទាំងឡាយ​ ​មាន​ឧបមា​ដោយ​គប់​ស្មៅ​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​មាន​ច្រើនប្រការ​ ​ក្នុង​កាម​ទាំងនេះ​ ​យ៉ាងនោះ​ឯង​ ​អរិយសាវ័ក​ឃើញ​សេចក្តី​នេះ​ ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​។​បេ​។​ ​ក៏​ចំរើន​ឧបេក្ខា​នោះ​ឯង​។​
 [​៥០​]​ ​ម្នាល​គហបតី​ ​ដូចជា​រណ្តៅ​រងើកភ្លើង​ ​មាន​ជម្រៅ​មួយ​ជំហរ​បុរស​ ​ដ៏​ពេញដោយ​រងើកភ្លើង​ ​ឥតមាន​អណ្តាត​ ​ឥតមាន​ផ្សែង​ ​កាលនោះ​ ​មាន​បុរស​ម្នាក់​ ​មានប្រាថ្នា​ដើម្បី​រស់នៅ​ ​មិន​ប្រាថ្នា​ដើម្បី​ស្លាប់​ ​ប្រាថ្នា​សេចក្តី​សុខ​ ​ខ្ពើម​សេចក្តី​ទុក្ខ​ ​ដើរមក​ ​(​កាន់​រណ្តៅ​នោះ​)​ ​មាន​បុរស​ខ្លាំងពូកែ​ពីរ​នាក់​ ​ចាប់​បុរស​នោះ​ ​ត្រង់​កំភួនដៃ​ម្ខាង​ម្នាក់​ ​ទាញ​ទំលាក់​
ថយ | ទំព័រទី ៧៤ | បន្ទាប់