មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​មាន​ច្រើនប្រការ​ ​ក្នុង​កាម​ទាំងនេះ​ ​យ៉ាងនោះ​ឯង​។​បេ​។​ ​ក៏​ចំរើន​ឧបេក្ខា​នោះ​ឯង​។​
 [​៥២​]​ ​ម្នាល​គហបតី​ ​ដូចជា​បុរស​ខ្ចី​ទ្រព្យ​គេ​ ​ជា​របស់​បណ្តោះអាសន្ន​ ​គឺ​កែវមណី​ ​និង​កុណ្ឌល​ ​(​គ្រឿងប្រដាប់​ត្រចៀក​)​ ​ដ៏​ប្រសើរ​ ​ហើយ​ឡើង​កាន់​យាន​ ​បុរស​នោះ​ ​បាន​ប្រដាប់​តាក់តែង​ ​ដោយ​ទ្រព្យ​ជា​របស់​ខ្ចីគេ​បណ្តោះអាសន្ន​ទាំងនោះ​ ​ដើរទៅ​កាន់​រាន​ផ្សារ​ ​អ្នកផង​បានឃើញ​បុរស​នោះ​ហើយ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​បុរស​នេះ​ ​មាន​ភោគ​សម្បត្តិ​ច្រើនណាស់​ ​បានឮ​ថា​ ​ពួក​ជន​អ្នកមាន​ភោគ​សម្បត្តិ​ ​រមែង​បរិភោគ​សម្បត្តិ​យ៉ាងហ្នឹង​តើ​ ​បើ​ពួក​ជន​ជា​ម្ចាស់​គប្បី​ឃើញ​បុរស​នោះ​ក្នុង​ទី​ណាៗ​ ​ក៏​គប្បី​យក​ទ្រព្យ​ ​ដែល​ជា​របស់​ខ្លួន​ក្នុង​ទីនោះ​ទៅ​ ​ម្នាល​គហបតី​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បុរស​នោះ​ ​គួរ​អាក់អន់​ចិត្ត​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​នោះ​ ​មិន​គួរ​នឹង​អាក់អន់​ចិត្ត​ទេ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ពួក​ជន​ជា​ម្ចាស់ទ្រព្យ​ ​នាំ​យក​ទ្រព្យ​ ​ដែល​ជា​របស់​ខ្លួន​ទៅ​។​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ ​តែង​
ថយ | ទំព័រទី ៧៦ | បន្ទាប់