បុរស​អាជានេយ្យ​ពិត​ ​ឲ្យ​តាំងនៅ​ក្នុង​ទី​ជា​បុរស​អាជានេយ្យ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយ​យ៉ាង​ទៀត​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​សំគាល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជា​បុរស​អាជានេយ្យ​ពិត​ ​ថា​មិនមែន​ជា​បុរស​អាជានេយ្យ​វិញ​ ​ញុំាង​ភិក្ខុ​ដែល​ជា​បុរស​អាជានេយ្យ​ពិត​ ​ឲ្យ​បរិភោគភោជន​ ​សំរាប់​បុរស​មិនមែន​ជា​អាជានេយ្យ​វិញ​ ​តាំង​ភិក្ខុ​ដែល​ជា​បុរស​អាជានេយ្យ​ពិត​ ​ក្នុង​ទី​នៃ​បុរស​មិនមែន​ជា​អាជានេយ្យ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក៏​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ស្គាល់​ពួ​ក​បរិ​ព្វា​ជ​ក​ ​មាន​លទ្ធិ​ផ្សេង​ ​ដែល​មិនមែន​ជា​បុរស​អាជានេយ្យ​ពិត​ ​ថា​មិនមែន​ជា​បុរស​អាជានេយ្យ​ ​និង​ញុំាង​បុគ្គល​ដែល​មិនមែន​ជា​បុរស​អាជានេយ្យ​ពិត​ ​ឲ្យ​បរិភោគភោជន​ ​សំរាប់​បុរស​មិនមែន​ជា​អាជានេយ្យ​ ​និង​តាំង​បុគ្គល​ដែល​មិនមែន​ជា​បុរស​អាជានេយ្យ​ពិត​ ​ក្នុង​ទី​នៃ​បុគ្គល​មិនមែន​ជា​បុរស​អាជានេយ្យ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយ​យ៉ាង​ទៀត​ ​ខ្ញុំ​ព្រះអង្គ​ស្គាល់​ភិក្ខុ​ទាំងឡាយ​ ​ដែល​ជា​បុរស​អាជានេយ្យ​ពិត​ ​ថា​ជា​បុរស​អាជានេយ្យ​ ​និង​ញុំាង​ភិក្ខុ​ដែល​ជា​បុរស​អាជានេយ្យ​ពិត​ ​ឲ្យ​បរិភោគភោជន​ ​សំរាប់​បុរស​អាជានេយ្យ​ ​និង​តាំង​ភិក្ខុ​ដែល​ជា​បុរស​អាជានេយ្យ​ ​ក្នុង​ទី​នៃ​បុរស​អាជានេយ្យ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​ធ្វើ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​ពួក​សមណៈ​ ​សេចក្តី​ជ្រះថ្លា​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់