ធ្វើ​ម្តេច​ហ្ន៎​ ​គហបតី​ ​ឬ​គហបតី​បុត្ត​នេះ​ ​គប្បី​អង្គាស​អាត្មាអញ​ ​ដោយ​បិណ្ឌបាត​ដ៏​ផ្ចិតផ្ចង់​ ​មាន​សភាព​យ៉ាងនេះ​តទៅទៀត​ ​ភិក្ខុ​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​សោះ​។​ ​ភិក្ខុ​នោះ​ ​មិន​ផ្តេក​ផ្តួល​ ​មិន​ជ្រុលជ្រប់​ ​មិន​ល្មោភ​ ​តែងឃើញ​ទោស​ ​មាន​បញ្ញា​ជា​គ្រឿងរ​លាស់​ចេញ​ ​ចាក​ទុក្ខ​ ​បរិភោគ​បិណ្ឌបាត​នោះ​។​ ​ម្នាល​ជីវកៈ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ថាដូចម្តេច​ ​តើ​ភិក្ខុ​នោះ​ ​គិត​ដើម្បី​បៀតបៀន​ខ្លួន​ ​ឬ​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ ​ឬ​គិត​ដើម្បី​បៀតបៀន​អ្នក​ទាំងពីរ​ ​ក្នុង​សម័យ​នោះ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនមែន​ដូច្នោះ​ទេ​។​ ​ម្នាល​ជីវកៈ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ឆាន់​អាហារ​ ​ដែល​មិន​មានទោស​ ​ក្នុង​សម័យ​នោះ​មែនឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​គ្រាន់តែ​ឮ​មក​យ៉ាងនេះ​ថា​ ​ព្រហ្ម​ ​មាន​កិរិយា​នៅ​ដោយ​មេត្តា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​នោះ​ ​ជា​ពាក្យ​របស់ខ្ញុំ​ព្រះអង្គ​ ​ឥឡូវនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ច្បាស់​នឹង​ភ្នែក​របស់​ខ្លួន​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​មាន​កិរិយា​នៅ​ដោយ​មេត្តា​ពិត​។​ ​ម្នាល​ជីវកៈ​ ​បុគ្គល​មាន​ព្យាបាទ​ ​ដោយ​រាគៈ​ ​ទោសៈ​ ​មោហៈ​ណា​ ​រាគៈ​ ​ទោសៈ​ ​មោហៈ​នោះ​ ​តថាគត​ ​បាន​លះបង់​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​
ថយ | ទំព័រទី ៨៦ | បន្ទាប់