សម្លាប់សត្វ​នេះ​ដោយ​ឋានៈ​ណា​ ​បុគ្គល​នោះ​ ​តែង​សោយ​នូវ​បាប​ច្រើន​ ​ដោយ​ឋានៈ​នេះ​ជា​គំរប់៣​ ​សត្វ​នោះ​ ​កាលដែល​គេ​កំពុង​សម្លាប់​ ​ក៏​ទទួល​នូវ​ទុក្ខ​ ​ទោមនស្ស​ ​ដោយ​ឋានៈ​ណា​ ​បុគ្គល​តែង​ទទួល​បាប​ច្រើន​ ​ដោយ​ឋានៈ​នេះ​ជា​គំរប់៤​ ​បុគ្គល​នោះ​ ​ធ្វើឲ្យ​គេ​តិះដៀល​តថាគត​ ​ឬ​សាវ័ក​របស់​តថាគត​ ​ដោយ​អកប្បិយមំសៈ​ ​(​សាច់​មិន​សមគួរ​)​ ​ដោយ​ឋានៈ​ណា​ ​បុគ្គល​នោះ​ ​តែង​ទទួល​បាប​ច្រើន​ ​ដោយ​ឋានៈ​នេះ​ជា​គំរប់៥​ ​ម្នាល​ជីវកៈ​ ​បុគ្គល​ណា​សម្លាប់សត្វ​ ​ចំពោះ​តថាគត​ ​ឬ​សាវ័ក​របស់​តថាគត​ ​បុគ្គល​នោះ​ ​តែង​ទទួល​បាប​ច្រើន​ ​ដោយ​ឋានៈ​ទាំង៥យ៉ាងនេះ​ឯង​។​
 [​៦១​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ទើប​ជីវក​កោ​មារ​ភ​ត្យ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ភិក្ខុ​ឆាន់​តែ​អាហារ​ជា​ក​ប្បិ​យៈ​ហ្ន៎​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ភិក្ខុ​ឆាន់​តែ​អាហារ​ ​ដែល​មិន​មានទោស​ហ្ន៎​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់