ដែល​អ្នក​ចែក​ហើយ​យ៉ាងនេះ​ ​ញែក​ហើយ​យ៉ាងនេះ​ ​និ​គន្ថ​នាដ​បុត្ត​ ​តែង​បញ្ញត្ត​នូវ​ទណ្ឌៈ​ណា​ ​ដែល​មានទោស​ធំជាង​គេ​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្ត​ទៅ​នៃ​បាបកម្ម​ ​កាយ​ទណ្ឌៈ​ ​ឬ​វចី​ទណ្ឌៈ​ ​ឬ​មនោ​ទណ្ឌៈ​។​ ​អាវុសោ​គោតម​ ​បណ្តា​ទណ្ឌៈ​ទាំង៣នេះ​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចែក​ហើយ​យ៉ាងនេះ​ ​ញែក​ហើយ​យ៉ាងនេះ​ ​និ​គន្ថ​នាដ​បុត្ត​ ​តែង​បញ្ញត្ត​នូវ​កាយ​ទណ្ឌៈ​ ​ថា​មានទោស​ធំជាង​គេ​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្ត​ទៅ​នៃ​បាបកម្ម​ ​មិន​បញ្ញត្ត​នូវ​វចី​ទណ្ឌៈ​ ​និង​មនោ​ទណ្ឌៈ​ ​ថា​មានទោស​ធំ​ដូច្នោះ​ទេ​។​ ​ម្នាល​តបស្សី​ ​អ្នក​និយាយ​ថា​ ​កាយ​ទណ្ឌៈ​ ​ដូច្នេះ​ឬ​។​ ​អាវុសោ​គោតម​ ​ខ្ញុំ​ព្រះអង្គ​ ​និយាយ​ថា​ ​កាយ​ទណ្ឌៈ​ ​ដូច្នេះ​។​ ​ម្នាល​តបស្សី​ ​អ្នក​និយាយ​ថា​ ​កាយ​ទណ្ឌៈ​ ​ដូច្នេះ​ឬ​។​ ​អាវុសោ​គោតម​ ​ខ្ញុំ​ព្រះអង្គ​ ​និយាយ​ថា​ ​កាយ​ទណ្ឌៈ​ ​ដូច្នេះ​។​ ​ម្នាល​តបស្សី​ ​អ្នក​និយាយ​ថា​ ​កាយ​ទណ្ឌៈ​ ​ដូច្នេះ​ឬ​។​ ​អាវុសោ​គោតម​ ​ខ្ញុំ​ព្រះអង្គ​ ​និយាយ​ថា​ ​កាយ​ទណ្ឌៈ​ ​ដូច្នេះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ញុំាង​ទីឃ​តបស្សី​និគ្រន្ថ​ ​ឲ្យ​ឋិតនៅ​នឹង​ក្នុង​កថាវត្ថុ​នេះ​ ​ជា​គំរប់៣ដង​ ​ដោយ​ប្រការ​ដូច្នេះ​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់