គ្រូ​ដោយ​ប្រពៃ​ ​ហើយ​ព្យាករ​ពាក្យ​នោះ​យ៉ាងណា​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​បាន​ព្យាករ​ ​ចំពោះ​ព្រះសមណគោតម​ ​ក៏​យ៉ាងនោះ​ឯង​ ​ក៏​មនោ​ទណ្ឌៈ​ ​ជាស​ភាវៈ​ថោកថយ​ ​យក​មក​ប្រៀបធៀប​នឹង​កាយ​ទណ្ឌៈ​ ​ដ៏​ថ្លៃថ្លា​នេះ​ឲ្យ​វិសេសវិសាល​ជាង​ ​យ៉ាងនេះ​ ​ដូចម្តេច​បាន​ ​គឺ​កាយ​ទណ្ឌៈ​ហ្នឹងឯង​ ​ជា​របស់​មានទោស​ធំជាង​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្តិ​ទៅ​នៃ​បាបកម្ម​ ​ឯ​វចី​ទណ្ឌៈ​ ​និង​មនោ​ទណ្ឌៈ​ ​នឹង​មានទោស​ធំ​ដូច្នោះ​ក៏ទេ​។​
 [​៦៦​]​ ​កាលបើ​និ​គន្ថ​នាដ​បុត្ត​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ទើប​ឧបាលិ​គហបតី​ ​និយាយ​នឹង​និ​គន្ថ​នាដ​បុត្ត​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ទីឃ​តបស្សី​ ​និយាយ​ពាក្យ​នេះ​ ​ពីរោះ​ណាស់​ ​ៗ​ ​សាវ័ក​ដែល​ជា​អ្នកចេះដឹង​ ​អាច​ដឹង​ច្បាស់​នូវ​សាសនា​ ​របស់​គ្រូ​ដោយ​ប្រពៃ​ ​ហើយ​ព្យាករ​ពាក្យ​នោះ​យ៉ាងណា​ ​ទីឃ​តបស្សី​ដ៏​ចំរើន​ ​បាន​ព្យាករ​ ​ចំពោះ​ព្រះសមណគោតម​ ​យ៉ាងនោះ​ឯង​ ​ក៏​មនោ​ទណ្ឌៈ​ ​ជា​របស់​ថោកថយ​ ​យក​មក​ប្រៀបធៀប​នឹង​កាយ​ទណ្ឌៈ​ ​ដ៏​ថ្លៃថ្លា​នេះ​ ​ឲ្យ​វិសេសវិសាល​ជាង​ ​យ៉ាងនេះ​ ​ដូចម្តេច​បាន​ ​គឺ​កាយ​ទណ្ឌៈ​ហ្នឹងឯង​ ​ជាស​ភាវៈ​មានទោស​ធំជាង​ ​ក្នុង​ការ​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​ការប្រព្រឹត្តិ​ទៅ​ ​នៃ​បាបកម្ម​ ​ឯ​វចី​ទណ្ឌៈ​ ​និង​មនោ​ទណ្ឌៈ​ ​នឹង​មានទោស​ធំ​ដូច្នោះ​ក៏ទេ
ថយ | ទំព័រទី ៩៨ | បន្ទាប់