អជិតកេសកម្ពល... បកុទ្ធកច្ចាយនៈ... សញ្ជយវេលដ្ឋបុត្ត... និគន្ថនាដបុត្ត មានពួក មានគណៈ ជាគណាចារ្យ មានឈ្មោះល្បីល្បាញ មានយស ជាមេលទ្ធិ ដែលជនច្រើន សន្មតហើយថា ជាអ្នកត្រឹមត្រូវល្អ និគន្ថនាដបុត្តនោះ ក៏ពួកសាវ័កមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាទេ ពួកសាវ័ក មិនធ្វើសក្ការៈ គោរព នៅអាស្រ័យនឹងនិគន្ថនាដបុត្តឡើយ។ ធ្លាប់មានរឿងថា និគន្ថនាដបុត្ត បានសំដែងធម៌ដល់បរិស័ទច្រើនរយ។ ក្នុងបរិស័ទនោះ មានសាវ័កម្នាក់របស់និគន្ថនាដបុត្ត បានស្រែកឡើងថា អ្នកទាំងឡាយដ៏ចំរើន កុំសួរនូវសេចក្តីនុ៎ះ នឹងនិគន្ថនាដបុត្តឡើយ និគន្ថនាដបុត្តនោះ មិនចេះដឹងសេចក្តីនុ៎ះទេ យើងទើបដឹងសេចក្តីនុ៎ះ អ្នកទាំងឡាយ សួរសេចក្តីនុ៎ះនឹងយើងហើយ យើងនឹងព្យាករសេចក្តីនុ៎ះ ដល់អ្នកដ៏ចំរើនទាំងឡាយបាន។ ធ្លាប់មានរឿងថា និគន្ថនាដបុត្ត ផ្គងនូវដើមដៃទាំងឡាយ កន្ទក់កន្ទេញ ហើយមិនបាននូវពាក្យថា អ្នកដ៏ចំរើនទាំងឡាយ ចូរមានសំឡេងតិចៗ អ្នកដ៏ចំរើនទាំងឡាយ កុំនិយាយខ្លាំងឡើយ ពួកជនទាំងនុ៎ះ មិនសួរនូវអ្នកដ៏ចំរើនទាំងឡាយទេ