ពុំនោះសោត ដូចសំពត់កើតក្នុងក្រុងពារាណសីនោះ មានសាច់រលីងរលើបទាំងពីរខាង ជាសំពត់ស មានពណ៌ស ជាទីចង្អុលបង្ហាញថា សំពត់នេះ មានពណ៌ស មានពន្លឺស សេចក្តីនេះ មានឧបមាដូចម្តេចមិញ មានឧបមេយ្យដូចបុគ្គលពួកខ្លះ មិនមានសេចក្តីសំគាល់រូបខាងក្នុង ឃើញរូបខាងក្រៅ ដែលជារូបស មានពណ៌ស ជាទីចង្អុលបង្ហាញថា រូបនេះមានពណ៌ស មានពន្លឺស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ នេះជាអភិភាយតនៈទី៨។ ឯសាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងអភិភាយតនៈទាំងនោះ។
[១០៣] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយចំរើននូវកសិណាយតនៈ១០ប្រការ។ (កសិណាយតនៈទាំង១០នោះគឺ) បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវបឋវីកសិណ ខាងលើ(១) ខាងក្រោម(២) និងទទឹង(៣) ជាកសិណតែបែបមួយ ឥតមានលាយឡំ

(១) កសិណដែលត្រូវចំរើន ងើយមើលទៅខាងលើ។ (២) កសិណដែលត្រូវចំរើន ដាក់មុខមករកផែនដី។ (៣) កសិណដែលត្រូវចំរើន ជុំវិញខេត្តមណ្ឌល។ អដ្ឋកថា។