មិនតែមួយ មានប្រការផ្សេងៗ គឺនេក្ខម្មសញ្ញា១ អព្យាបាទសញ្ញា១ អវិហឹសាសញ្ញា១ សង្កប្បៈទាំងឡាយ ជាកុសល កើតមកអំពីសញ្ញាទាំងនេះ។ ម្នាលនាយជាងឈើ ចុះសង្កប្បៈទាំងឡាយ ជាកុសលនេះ រលត់ឥតសេសសល់ ក្នុងទីណា។ ឯការរលត់របស់សង្កប្បៈទាំងនោះ បានពោលរួចហើយ។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់វិតក្កៈ វិចារៈ។បេ។ ចូលទុតិយជ្ឈាន សង្កប្បៈជាកុសលទាំងនេះ រលត់ឥតមានសេសសល់ ក្នុងទុតិយជ្ឈាននុ៎ះឯង។ ម្នាលនាយជាងឈើ ចុះបុគ្គលប្រតិបត្តិដូចម្តេច ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំងឡាយជាកុសល។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ដើម្បីលះបង់ធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយ។បេ។ ដើម្បីញុំាងធម៌ទាំងឡាយជាកុសល ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន