មាតាបិតារបស់រដ្ឋបាលកុលបុត្រ បាននិយាយនឹងរដ្ឋបាលកុលបុត្រ ជាគំរប់បីរដង យ៉ាងនេះថា នែរដ្ឋបាលកូន បាឯង ជាបុត្រតែមួយ ជាទីស្រឡាញ់ ពេញចិត្តរបស់យើង អ្នកធ្លាប់ចំរើនដោយសេចក្តីសុខ គេបីបាច់រក្សាមកជាសុខ នែរដ្ឋបាលកូន អ្នកមិនទាន់ស្គាល់សេចក្តីលំបាកតិចតួចសោះ នែរដ្ឋបាលកូន អ្នកចូរមកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើ បរិភោគនូវកាមហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ យើងមិនអនុញ្ញាតឲ្យបាចេញចាកផ្ទះ ទៅបួសទេ ទោះណាជាដល់ស្លាប់ យើងក៏មិនប្រាថ្នាឲ្យឃ្លាតពីអ្នកដែរ ចំណង់បើអ្នករស់នៅ (យ៉ាងនេះ) តើយើងនឹងអនុញ្ញាត ឲ្យចេញចាកផ្ទះ ទៅបួស ដូចម្តេចបាន។
[១៨៩] គ្រានោះឯង រដ្ឋបាលកុលបុត្រ គិតថា មាតាបិតា មិនអនុញ្ញាតឲ្យអាត្មាអញ ចេញចាកផ្ទះ ទៅបួសទេ ក៏ដួលដេកនៅលើទី ដែលមិនបានក្រាលដោយអ្វីៗ ត្រង់កន្លែងនោះឯង ដោយគិតថា អាត្មាអញ នឹងស្លាប់ក្នុងទីនេះ ឬនឹងបានបួស។ លំដាប់នោះឯង រដ្ឋបាលកុលបុត្រ មិនបានបរិភោគបាយអស់មួយពេល មិនបរិភោគអស់