អាយុ យ៉ាងនេះថា បពិត្រព្រះអយ្យបុត្រ លោកប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះហេតុ (ចង់បាន) ពួកស្រីអប្សរណា ពួកស្រីអប្សរទាំងនោះ តើល្អដូចម្តេចទៅ។ ម្នាលនាង អាត្មាមិនមែនប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះហេតុ (ចង់បាន) ពួកស្រីអប្សរទេ។ ពួកស្រីជាគូពីមុនគិតថា រដ្ឋបាល ជាអយ្យបុត្រ ហៅរកយើង ដោយពាក្យថា នាង ដូច្នេះ ក៏ជ្រប់ដួលត្រង់ទីនោះឯង។ ទើបព្រះរដ្ឋបាលមានអាយុ និយាយនឹងបិតាថា បពិត្រគហបតី បើញោមត្រូវឲ្យភោជន (ក៏ឲ្យមក) កុំបៀតបៀនអាត្មាឡើយ។ រដ្ឋបាលកូន សូមលោកនិមន្តឆាន់ចុះ ភត្តសម្រេចហើយ។ គ្រានោះ បិតារបស់ព្រះរដ្ឋបាលមានអាយុ បានចាត់ចែងខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ឲ្យព្រះរដ្ឋបាលមានអាយុ ឆាន់ដោយដៃខ្លួនឯងត្រាតែឆ្អែត។
[២០០] លំដាប់នោះ ព្រះរដ្ឋបាលមានអាយុ ឆាន់រួចលាងដៃហើយ ឈរសំដែងគាថាទាំងឡាយនេះថា
[២០០] លំដាប់នោះ ព្រះរដ្ឋបាលមានអាយុ ឆាន់រួចលាងដៃហើយ ឈរសំដែងគាថាទាំងឡាយនេះថា
ញោមចូរមើលនូវអត្តភាព ដែលសង្ខារធ្វើវិចិត្រហើយ ជាទីប្រជុំនៃដំបៅ (៩អន្លើ) ផ្គុំឡើង (ដោយឆ្អឹង៣០០កំណាត់)