និងទិសទទឹង មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលអានន្ទ ក៏ឯព្រះបាទមឃទេវរាជ នៅលេងល្បែងក្មេង កំណត់ប្រាំបីហ្មឺនបួនពាន់ឆ្នាំ សោយរាជ្យជាឧបរាជ កំណត់ប្រាំបីហ្មឺនបួនពាន់ឆ្នាំ សោយរាជ្យជាស្តេចធំ កំណត់ប្រាំបីហ្មឺនបួនពាន់ឆ្នាំ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងមឃទេវម្ពវ័ននេះឯង កំណត់ប្រាំបីហ្មឺនបួនពាន់ឆ្នាំ។ ព្រះបាទមឃទេវរាជនោះ ចំរើនព្រហ្មវិហារទាំង៤ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតក្នុងព្រហ្មលោក។
[២១៦] ម្នាលអានន្ទ លុះច្រើនឆ្នាំ ច្រើនរយឆ្នាំ និងច្រើនពាន់ឆ្នាំ កន្លងទៅហើយ ទើបបុត្តរបស់ព្រះបាទមឃទេវរាជ ត្រាស់ហៅខ្មាន់ព្រះកេសមកថា ម្នាលខ្មាន់ព្រះកេសជាសំឡាញ់ បើអ្នកបានឃើញ
[២១៦] ម្នាលអានន្ទ លុះច្រើនឆ្នាំ ច្រើនរយឆ្នាំ និងច្រើនពាន់ឆ្នាំ កន្លងទៅហើយ ទើបបុត្តរបស់ព្រះបាទមឃទេវរាជ ត្រាស់ហៅខ្មាន់ព្រះកេសមកថា ម្នាលខ្មាន់ព្រះកេសជាសំឡាញ់ បើអ្នកបានឃើញ