អត់ខ្យល់អស្សាសបស្សាសៈ តាមមុខទ្វារ និងនាសិក សំឡេងខ្យល់ដែលចេញតាមកណ្ណសោត ខ្លាំងលើសប្រមាណ។ ដូចជាស្នប់របស់ជាងលោហជាតិ ដែលកំពុងសប់ តែងមានសំឡេងខ្លាំង យ៉ាងណា ម្នាលរាជកុមារ កាលតថាគតអត់ខ្យល់អស្សាសបស្សាសៈ តាមមុខទ្វារ និងតាមនាសិក សំឡេងខ្យល់ ដែលចេញតាមកណ្ណសោត ក៏ខ្លាំងលើសប្រមាណ យ៉ាងនោះដែរ។ ម្នាលរាជកុមារ តែសេចក្តីព្យាយាម ដែលតថាគតបានប្រារព្ធហើយ មិនធូរថយ សតិដែលតថាគតតម្កល់មាំហើយ ក៏មិនរាយមាយ ប៉ុន្តែកាយរបស់តថាគត នៅតែក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ កើតព្រោះសេចក្តីព្យាយាម ដោយសេចក្តីព្យាយាមដ៏លំបាកនោះឯង មកបណ្តាលចាក់ដោត។
[២៥៨] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ អាត្មាអញ គួរសំឡឹងឈាន គឺមិនដកដង្ហើមជាអារម្មណ៍ទៀត។ ម្នាលរាជកុមារ តថាគតនោះ អត់ខ្យល់អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងកណ្ណសោត។ ម្នាលរាជកុមារ កាលតថាគតនោះ