ដូចបុរសអ្នកមានចក្ខុ ឈរនៅលើកំពូលភ្នំដ៏ហើយដោយថ្មសុទ្ធ ក្រឡេកមើលឃើញប្រជុំជន ដោយជុំវិញយ៉ាងណាមិញ បពិត្រព្រះអង្គ អ្នកមានបញ្ញាល្អ មានសមន្តចក្ខុ ព្រះអង្គជាអ្នកមានសេចក្តីសោកទៅប្រាសហើយ សូមទ្រង់ឡើងកាន់ប្រាសាទដ៏ហើយដោយធម៌ ពិចារណាមើលប្រជុំជន អ្នកច្រឡំដោយសេចក្តីសោក ដែលជាតិ ជរា កំពុងគ្របសង្កត់ មានឧបមេយ្យ ដូច្នោះដែរ បពិត្រព្រះអង្គ អ្នកមានព្យាយាម អ្នកឈ្នះសង្គ្រាម អ្នកនាំពួកសត្វ អ្នកមិនចំពាក់បំណុល គឺកាម សូមព្រះអង្គក្រោក សូមទ្រង់ត្រាច់ទៅក្នុងលោក សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សត្វទាំងឡាយដែលបំរុងត្រាស់ដឹងធម៌ ក៏មាន។
[២៧២] ម្នាលរាជកុមារ គ្រានោះឯង តថាគតដឹងច្បាស់ នូវសេចក្តីអារាធនា របស់សហម្បតិព្រហ្មផង អាស្រ័យនូវសេចក្តីករុណា ដល់ពួកសត្វផង ទើបរមិលមើល នូវសត្វលោក ដោយពុទ្ធចក្ខុ។ ម្នាលរាជកុមារ កាលតថាគតរមិលមើល នូវសត្វលោក ដោយពុទ្ធចក្ខុ ក៏បានឃើញនូវសត្វទាំងឡាយ មានភ្នែកមានធូលី គឺរាគាទិក្កិលេសតិច (ខ្លះ) មាន