ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។
[៣០៣] ម្នាលព្រាហ្មណ៍ រឿងធ្លាប់មានមកហើយតើ ក្នុងក្រុងសាវត្ថីនេះ មានស្ត្រីម្នាក់ បានទៅកាន់ត្រកូលនៃញាតិ គឺមានប្តី។ ពួកញាតិទាំងនោះ របស់ស្ត្រីនោះ មានប្រាថ្នានឹងផ្តាច់ប្តីចេញ ហើយលើក (នាងនោះ) ឲ្យទៅបុរសឯទៀតវិញ តែនាងនោះ មិនចង់បានបុរសនោះសោះ។ ទើបស្ត្រីនោះ និយាយនឹងប្តី ដូច្នេះថា បពិត្រអយ្យបុត្រ ពួកញាតិរបស់ខ្ញុំនេះ មានប្រាថ្នានឹងផ្តាច់អ្នកចេញ ហើយលើកខ្ញុំ ឲ្យទៅបុរសឯទៀតវិញ តែខ្ញុំមិនចង់បានបុរសនោះសោះ។ គ្រានោះ បុរសនោះ ក៏កាប់ស្ត្រីនោះជាពីរកំណាត់ ហើយវះពោះខ្លួនឯង ដោយប្រាថ្នាថា សូមឲ្យយើងទាំងពីរនាក់ បានចួបគ្នាទៅក្នុងបរលោក។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។