សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត នឹងខានកើតឡើងដល់អញ ឯណាក៏បាន។ បពិត្រព្រះមហារាជ ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ សំដៅយកដំណើរនេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត តែងកើតអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ ជាដែនកើត។
[៣០៦] បពិត្រព្រះមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ថាដូចម្តេច វិឌូឌភសេនាបតី តើព្រះអង្គ សព្វព្រះរាជហឫទ័យឬទេ។ អើមល្លិកា វិឌូឌភសេនាបតី អញស្រឡាញ់។ បពិត្រព្រះមហារាជ ព្រះអង្គសំគាល់នូវសេចក្តីនោះ ថាដូចម្តេច បើវិឌូឌភសេនាបតី ប្រែប្រួល ព្រាត់ប្រាស និរាសទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត នឹងកើតឡើង ដល់ព្រះអង្គឬទេ។ ឱមល្លិកា (បើ) វិឌូឌភសេនាបតី ប្រែប្រួល ព្រាត់ប្រាស និរាសទៅ សូម្បីជីវិតរបស់អញ ក៏មុខជានឹងវិបត្តិប្រែប្រួលទៅដូចគ្នា ចំណង់បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត នឹងខានកើតដល់អញ ឯណាក៏បាន។ បពិត្រព្រះមហារាជ ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ សំដៅយកដំណើរនេះហើយ