[៣៥] សម័យនោះឯង ព្រះសារីបុត្រមានអាយុ គង់ខាងព្រះប្រឹស្តាង្គនៃព្រះមានព្រះភាគ បក់ថ្វាយព្រះមានព្រះភាគ។ ក្នុងលំដាប់នោះ ព្រះសារីបុត្រមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បានឮថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ការលះបង់នូវពួកធម៌នោះៗ ដោយប្រាជ្ញា ដ៏ក្រៃលែង ដល់យើងទាំងឡាយ បានឮថា ព្រះសុគត ទ្រង់ត្រាស់ការរលាស់ចោល នូវពួកធម៌នោះៗ ដោយប្រាជ្ញា ដ៏ក្រៃលែង ដល់យើងទាំងឡាយ។ កាលព្រះសារីបុត្រមានអាយុ កំពុងពិចារណាហេតុនេះ ស្រាប់តែចិត្តលោកក៏ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដោយប្រការដូច្នេះ។ ធម្មចក្ខុ ដែលប្រាសចាកធូលី ប្រាសចាកមន្ទិល បានកើតឡើងហើយ ដល់ទីឃនខបរិព្វាជកថា ធម្មជាតិអ្វីមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតិទាំងអស់នោះ រមែងរលត់ទៅវិញជាធម្មតា។
[៣៦] គ្រានោះ ទីឃនខបរិព្វាជក បានឃើញធម៌ហើយ បានដល់ធម៌ហើយ បានដឹងច្បាស់នូវធម៌ហើយ មានចិត្តចុះស៊ប់ក្នុងធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ ជាហេតុពោលថាអ្វីៗ ដល់នូវសេចក្តីក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះ