មិនទាន់ប្រាសចាកតម្រេក ក្នុងកាមទាំងឡាយ ដែលកាមតណ្ហាកំពុងទំពាស៊ី ក្តៅក្រហាយ ដោយសេចក្តីក្តៅក្រហាយព្រោះកាម កំពុងសេពកាម តថាគតនោះ មិនប្រាថ្នាពួកជននោះ មិនរីករាយក្នុងការសេពកាមនោះ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលមាគណ្ឌិយៈ ព្រោះថា កាលបុគ្គលត្រេកអរ ដោយសេចក្តីត្រេកអរ វៀរលែងចាកកាម វៀរលែងចាកអកុសលធម៌ ទោះបីនៅប្រកាន់សុខជាទិព្វនៅឡើយ ក៏នៅជាអ្នកថោកថយ (ព្រោះហេតុដូច្នោះ) តថាគតទើបមិនប្រាថ្នា មិនរីករាយ ក្នុងការសេពកាមនោះឡើយ។
[៤៤] ម្នាលមាគណ្ឌិយៈ ដូចជាបុរសឃ្លង់ មានខ្លួនដំបៅ មានខ្លួនហើមស្ពុល ដង្កូវទាំងឡាយកំពុងជញ្ជក់ស៊ី ខ្វារមុខដំបៅ ដោយក្រចកទាំងឡាយ ឆ្អើរកាយដោយរងើកភ្លើង ពួកមិត្តអាមាត្យ និងញាតិសាលោហិត របស់បុរសឃ្លង់នោះ គប្បីឲ្យពេទ្យអ្នកវះចូលទៅថែរក្សា ពេទ្យវះនោះ ក៏បានធ្វើថ្នាំ ដល់បុរសនោះ បុរសនោះ ក៏បានជាស្បើយរោគឃ្លង់ ព្រោះអាស្រ័យថ្នាំ (នោះ) ជាបុគ្គលឥតរោគ សុខសប្បាយ នៅជាសេរីភាពបាន នៅតាមទំនើងខ្លួនឯងបាន ទៅណាមកណាបានតាមប្រាថ្នា។ បុរសឃ្លង់នោះ បានឃើញបុរសឃ្លង់ឯទៀត ដែលមានខ្លួនដំបៅ មានខ្លួនហើមស្ពុល ដង្កូវទាំងឡាយ កំពុងជញ្ជក់ស៊ី