ឬ​ប្រើ​អ្នកដទៃ​ ​ឲ្យ​ធ្វើឲ្យ​គេ​សោយសោក​ ​ធ្វើ​គេ​ឲ្យ​លំបាក​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​គេ​ឲ្យ​លំបាក​ ​បំភ័យ​ ​ឬ​ប្រើ​គេ​ឲ្យ​បំភ័យ​ ​សម្លាប់សត្វ​ ​ឬ​ប្រើ​គេ​ឲ្យ​សម្លាប់​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​កាត់​នូវ​ទី​-​ត​ ​(​នៃ​ផ្ទះ​)​ ​ប្លន់​នូវ​ពួក​អ្នកស្រុក​ ​ប្លន់​យក​ទ្រព្យ​តែ​ផ្ទះ​មួយ​ ​ឈរ​ចាំ​ក្បែរផ្លូវ​ ​(​ដើម្បី​ដណ្តើម​យក​ទ្រព្យ​)​ ​លួច​ប្រពន្ធ​របស់​អ្នកដទៃ​ ​និយាយ​ពាក្យ​កុហក​ ​កាលបើ​ធ្វើ​ ​(​យ៉ាងនេះ​)​ ​មិន​ឈ្មោះថា​ ​ធ្វើបាប​ឡើយ​ ​មួយទៀត​ ​បើ​បុគ្គល​ណា​ ​យក​គ្រឿងចក្រ​ ​មាន​ខ្នងកង់​ដ៏​មុត​ ​ដូចជា​កាំបិតកោរ​ ​មក​ធ្វើ​សត្វ​ទាំងឡាយ​ ​លើ​ផែនដី​នេះ​ ​ឲ្យ​មាន​គំនរ​នៃ​សាច់​តែមួយ​ ​ឲ្យ​មាន​ពំនូក​នៃ​សាច់​តែមួយ​ ​បាប​ដែល​មានអំពើ​នោះ​ជាហេតុ​ ​មិន​មាន​ទេ​ ​អំពើបាប​ក៏​មិន​ឲ្យផល​ ​ទោះបី​បុគ្គល​ឆ្លង​ទៅកាន់​ត្រើយ​ខាងស្តាំ​នៃ​ទន្លេ​គង្គា​ ​ហើយ​សម្លាប់សត្វ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​សម្លាប់​ ​កាត់​(​នូវ​អវយវៈ​ ​មានដៃ​ជាដើម​)​ ​របស់​អ្នកដទៃ​ ​ឬ​ប្រើ​គេ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ ​ឬ​ប្រើ​គេ​ ​ឲ្យ​បៀតបៀន​ ​បាប​ដែល​មានអំពើ​នោះ​ជាហេតុ​ ​មិន​មាន​ទេ​ ​អំពើបាប​ ​ក៏​មិន​ឲ្យផល​ ​ទោះបី​បុគ្គល​ឆ្លង​ទៅកាន់​ត្រើយ​ខាងឆ្វេង​ ​នៃ​ទន្លេ​គង្គា​ ​ហើយ​ឲ្យ​ទាន​ ​ឬ​ប្រើ​គេ​ឲ្យ​ៗ​ ​បូជា​
ថយ | ទំព័រទី ១០១ | បន្ទាប់