ខ្ញុំ​យល់ឃើញ​ថា​ ​យ៉ាង​ដទៃ​ក៏​មិនមែន​ ​ខ្ញុំ​យល់ឃើញ​ថា​ ​មិនមែន​ក៏ទេ​ ​ខ្ញុំ​យល់ឃើញ​ថា​ ​មិនមែន​ជា​មិនមែន​ក៏ទេ​។​ ​ម្នាល​សន្ទ​កៈ​ ​វិញ្ញូ​បុរស​ ​តែង​ពិចារណា​ ​ក្នុង​ដំណើរ​នោះ​ ​ដូច្នេះ​ថា​ ​គ្រូ​ដ៏​ចំរើន​នេះ​ ​ជា​មនុស្ស​មាន​ប្រាជ្ញា​ទន់​ ​ជា​មនុស្ស​ល្ងង់ខ្លៅ​។​ ​គ្រូ​នោះ​ ​ហេតុតែ​ខ្លួន​មាន​ប្រាជ្ញា​ទន់​ ​ហេតុតែ​ខ្លួន​ល្ងង់ខ្លៅ​ ​កាលបើ​មាន​អ្នកផង​សាកសួរ​ប្រស្នា​ ​ដូ​ច្នោះ​ៗ​ហើយ​ ​ក៏​ដល់​នូវ​ការផ្សាយ​វាចា​ ​ផ្សាយ​សំដី​មិន​ឲ្យ​ស្លាប់​ខ្លួន​ថា​ ​ខ្ញុំ​យល់ឃើញ​ថា​ ​យ៉ាងនេះ​ក៏​មិនមែន​ ​ខ្ញុំ​យល់ឃើញ​ថា​ ​យ៉ាងនោះ​ក៏​មិនមែន​ ​ខ្ញុំ​យល់ឃើញ​ថា​ ​យ៉ាង​ដទៃ​ក៏​មិនមែន​ ​ខ្ញុំ​យល់ឃើញ​ថា​ ​មិនមែន​ក៏ទេ​ ​ខ្ញុំ​យល់ឃើញ​ថា​ ​មិនមែន​ជា​មិនមែន​ក៏ទេ​។​ ​បុរស​នោះ​ ​លុះ​ដឹង​ច្បាស់​ថា​ ​ព្រហ្មចរិយៈ​នេះ​ ​មិន​មានទំនងស្រួល​ ​ដូច្នេះហើយ​ ​ក៏​នឿយណាយ​ ​ចាក​ព្រហ្មចរិយៈ​នោះ​ ​ហើយ​ចៀសចេញ​ទៅ​។​ ​ម្នាល​សន្ទ​កៈ​ ​នេះឯង​ឈ្មោះថា​ ​អន​ស្សាសិ​ក​ព្រហ្មចរិយ​ធម៌​ ​ទី៤​ ​ដែល​ព្រះ​ភគវន្ត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​ដែល​ជា​ធម៌​នាំឲ្យ​វិញ្ញូ​បុរស​ ​លែង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​ដាច់​ស្រឡះ​ ​ទុកជា​កាល​ប្រព្រឹត្ត​ ​ក៏​មិនបាន​ត្រេកអរ​ ​នឹង​កុសលធម៌​ ​ដែល​ខ្លួន​គប្បី​ដឹង​ឡើយ​។​ ​ម្នាល​សន្ទ​កៈ​ ​នេះឯង​
ថយ | ទំព័រទី ១២១ | បន្ទាប់