ព្រះអង្គ​ឆ្លើយ​ថា​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិនឃើញ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​ ​កើត​ទៀត​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ទេ​។​ ​កាល​ខ្ញុំ​ទូល​សួរ​ព្រះអង្គ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​ ​មិនកើត​ទៀត​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ឬ​ ​ព្រះអង្គ​ឆ្លើយ​ថា​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិនឃើញ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​ ​មិនកើត​ទៀត​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ទេ​។​ ​កាល​ខ្ញុំ​ទូល​សួរ​ព្រះអង្គ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ឬ​ ​ព្រះអង្គ​ឆ្លើយ​ថា​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិន​មាន​សេចក្តី​ឃើញ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ទេ​។​ ​កាល​ខ្ញុំ​ទូល​សួរ​ព្រះអង្គ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​មាន​សេចក្តី​ឃើញ​ ​យ៉ាងនេះ​ថា​ ​សត្វ​ខាងមុខ​អំពី​មរណៈ​ទៅ​ ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ជា​មោឃៈ​ ​ដូច្នេះ​ឬ​ ​ព្រះអង្គ​ឆ្លើយ​ថា​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​មិន​
ថយ | ទំព័រទី ១៣ | បន្ទាប់