ព្រះអង្គ​ប្រកប​ព្រម​ហើយ​ ​ដោយ​សីលក្ខន្ធ​ដ៏​ប្រសើរ​បំផុត​។​ ​ម្នាល​ឧទាយិ​ ​ត្រង់​ការណ៍​ដែល​ពួក​សាវ័ក​របស់​តថាគត​ ​សរសើរ​ចំពោះ​អធិសីល​ថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​មាន​សីល​ ​ព្រះអង្គ​ប្រកប​ព្រម​ហើយ​ ​ដោយ​សីលក្ខន្ធ​ ​ដ៏​ប្រសើរ​បំផុត​ណា​។​ ​ម្នាល​ឧទាយិ​ ​នេះឯង​ជា​ធម៌​ទី១​ ​ដែល​នាំឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​។​
 [​៩១​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​ពួក​សាវ័ក​របស់​តថាគត​ ​សរសើរ​ចំពោះ​ញាណទស្សនៈ​ ​ដ៏​រុងរឿង​ថា​ ​ព្រះសមណគោតម​ ​កាលបើ​ដឹង​ ​ទើប​និយាយ​ថា​ ​តថាគត​ដឹង​ ​ព្រះសមណគោតម​ ​កាលបើ​ឃើញ​ ​ទើប​និយាយ​ថា​ ​តថាគត​ឃើញ​ ​ព្រះសមណគោតម​ ​តែង​សំដែងធម៌​ ​ដើម្បីឲ្យ​ត្រាស់​ដឹង​ ​មិន​សំដែងធម៌​ ​ដើម្បី​មិន​ឲ្យ​ត្រាស់​ដឹង​ទេ​ ​ព្រះសមណគោតម​ ​តែង​សំដែងធម៌​ ​ប្រកបដោយ​ហេតុ​ ​មិនមែន​សំដែងធម៌​ឥត​ហេតុ​ទេ​ ​ព្រះសមណគោតម​ ​តែង​សំដែងធម៌​ ​ប្រកបដោយ​បាដិហារ្យ​ ​មិនមែន​សំដែងធម៌​ឥត​បាដិហារ្យ​ទេ​។​ ​ម្នាល​ឧទាយិ​ ​ត្រង់​ការណ៍​ ​ដែល​ពួក​សាវ័ក​របស់​តថាគត
ថយ | ទំព័រទី ១៥៤ | បន្ទាប់