ចុះ​ពួក​សាវ័ក​ ​របស់​តថាគត​ ​កាល​ដឹង​យ៉ាងនេះ​ ​កាល​ឃើញ​យ៉ាងនេះ​ហើយ​ ​និយាយ​បង្អាក់​ ​(​តថាគត​)​ ​ក្នុង​ពាក្យ​ជា​ចន្លោះ​ៗ​ ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​នុ៎ះ​មិន​មាន​សោះ​ឡើយ​។​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​ ​មិនដែល​នឹក​ឲ្យ​ពួក​សាវ័ក​ ​ជួយ​ប្រៀនប្រដៅ​សោះ​ឡើយ​ ​តែ​ពួក​សាវ័ក​ ​តែង​នឹក​ប៉ង​ ​ឲ្យ​តថាគត​ប្រៀនប្រដៅ​ដោយពិត​។​ ​ម្នាល​ឧទាយិ​ ​ត្រង់​ការណ៍​ ​ដែល​ពួក​សាវ័ក​ ​របស់​តថាគត​ ​សរសើរ​ចំពោះ​អធិប្បញ្ញា​ថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​មាន​ប្រាជ្ញា​ ​ទ្រង់​ប្រកប​ព្រម​ហើយ​ ​ដោយ​បញ្ញា​ខន្ធ​ ​ដ៏​ប្រសើរ​បំផុត​ ​ឯ​ពាក្យ​ថា​ ​ព្រះសមណគោតម​ ​មិនឃើញ​នូវ​គន្លង​នៃ​វាទៈ​នោះ​ ​ដែល​មិនទាន់​មាន​មក​ ​ឬថា​ ​ព្រះសមណគោតម​ ​មិនមែន​សង្កត់សង្កិន​ ​នូវ​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​ការសង្កត់សង្កិន​ដោយ​ល្អ​ ​ប្រកបដោយ​ហេតុ​ ​ដូច្នេះ​នុ៎ះ​ ​មិន​មាន​សោះ​ទេ​ ​ណា​។​ ​ម្នាល​ឧទាយិ​ ​នេះឯង​ជា​ធម៌​ទី៣​ ​ដែល​នាំឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​នៅ​អាស្រ័យ​ ​(​នឹង​តថាគត​)​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់