ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​រឭក​ឃើញ​នូវ​បុព្វេ​និវាស​ ​គឺ​រឭក​ឃើញ​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​។​បេ​។​ ​ពួក​សាវ័ក​ ​រឭក​ឃើញ​នូវ​បុព្វេ​និវាស​ ​មាន​ប្រការ​ដ៏​ច្រើន​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​យ៉ាងនោះ​ដែរ​។​ ​ឯ​ពួក​សាវ័ក​របស់​តថាគត​ជាច្រើន​ ​ក៏បាន​ដល់​បារមី​ញាណ​ ​ជាទីបំផុត​នៃ​អភិញ្ញា​ ​ក្នុង​បដិបទា​នោះ​។​
 [​១១៤​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​បាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​នូវ​ពួក​សត្វ​ ​ដែល​កំពុង​ច្យុត​ ​កំពុង​កើត​ ​ជា​សត្វ​ថោកទាប​ខ្លះ​ ​ខ្ពង់ខ្ពស់​ខ្លះ​ ​មាន​វណ្ណៈ​ល្អ​ខ្លះ​ ​មាន​វណ្ណៈ​អាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​មាន​គតិ​អាក្រក់​ខ្លះ​ ​កំណត់​ដឹង​ច្បាស់​ ​នូវ​ពួក​សត្វ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​ព្រះ​អរិយបុគ្គល​ ​មាន​សេចក្តី​យល់​ខុស​ ​ប្រកាន់​នូវ​អំពើ​តាម​សេចក្តី​យល់​ខុស​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏​រមែង​ទៅ​កើត​ក្នុង​កំណើត​សត្វតិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​និង​នរក​ ​អើហ្ន៎​ ​ចំណែក​សត្វ​ពួក​នេះ​វិញ​ ​ប្រកប​
ថយ | ទំព័រទី ១៨៤ | បន្ទាប់