មាន​វណ្ណៈ​អាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​មាន​គតិ​អាក្រក់​ខ្លះ​។​បេ​។​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ឯ​សាវ័ក​ទាំងឡាយ​ ​របស់​តថាគត​ជាច្រើន​ ​ក៏បាន​ដល់​នូវ​បារមី​ញាណ​ ​ជាទីបំផុត​នៃ​អភិញ្ញា​ ​ក្នុង​បដិបទា​នោះ​។​
 [​១១៥​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ដោយ​បញ្ញា​របស់​ខ្លួន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​ឧទាយិ​ ​ដូចជា​អន្លង់​ទឹក​ ​ដែល​ថ្លាយង់​ ​យ៉ាង​វិសេស​ ​មិន​ល្អក់​ ​នៅ​លើកំពូល​ភ្នំ​ ​បុរស​មាន​ចក្ខុ​ ​ឈរ​ក្បែរ​ឆ្នេរ​អន្លង់​ទឹក​នោះ​ ​មើលឃើញ​ខ្ចៅខ្យង​ ​និង​សម្រាម​ផង​ ​ក្រួស​ ​និង​អម្បែង​ផង​ ​ហ្វូង​ត្រី​ផង​ ​កំពុង​ហែល​ខ្លះ​ ​កំពុង​សំកាំង​នៅ​ខ្លះ​ ​បុរស​បានដឹង​យ៉ាងនេះ​ថា​ ​អន្លង់​ទឹក​នេះឯង​ ​ថ្លាយង់​យ៉ាង​វិសេស​ ​មិន​មាន​ល្អក់​ ​នេះឯង​ ​ជា​ខ្ចៅខ្យង​ ​និង​សម្រាម​ ​ក្រួស​ ​និង​អម្បែង​ក្នុង​អន្លង់​នោះ​ ​ហ្វូង​ត្រី​ទាំងឡាយ​ ​កំពុង​ហែល​ខ្លះ​ ​កំពុង​សំកាំង​នៅ​ខ្លះ​ ​យ៉ាងណាមិញ​ ​ម្នាល​ឧទាយិ​ ​បដិបទា​ ​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ ​ដល់​សាវ័ក​
ថយ | ទំព័រទី ១៨៦ | បន្ទាប់