សមណ​មុ​ណ្ឌិ​ក​សូត្រ​ ​ទី៨​


 [​១១៧​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​បរិ​ព្វា​ជ​ក​ឈ្មោះ​ ​ឧគ្គា​ហមា​នៈ​ ​ជាស​មណ​មុ​ណ្ឌិ​កា​បុត្រ​ ​អាស្រ័យ​នៅក្នុង​អារាម​ ​របស់​ព្រះនាង​មល្លិកា​ទេវី​ ​ដែល​មាន​សាលា​មួយ​ ​មាន​ជួរ​ដើម​ទន្លាប់​ព័ទ្ធជុំវិញ​ ​ជាទី​សម្រាប់​ប្រឹក្សា​ ​នូវ​លទ្ធិ​ជាមួយ​នឹង​បរិ​ព្វា​ជ​ក​បរិស័ទ​ជាច្រើន​ ​ចំនួន៥០០នាក់​។​ ​គ្រានោះ​ ​នាយ​ជាងឈើ​ឈ្មោះ​បញ្ច​កង្គៈ​ ​ចេញ​អំពី​ក្រុង​សាវត្ថី​ ​ដើម្បី​ទៅ​គាល់​ព្រះមានព្រះភាគ​ទាំង​ថ្ងៃ​។​ ​បញ្ច​កង្គៈ​ ​នាយ​ជាងឈើ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​(​កាល​នេះ​)​ ​ជា​កាល​មិនទាន់​គួរ​ ​នឹង​គាល់​ព្រះមានព្រះភាគ​នៅឡើយ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​កំពុង​សម្ងំ​ ​ទាំង​ពួក​ភិក្ខុ​ ​អ្នកមាន​ភាវនា​ជាប់​ក្នុងចិត្ត​ ​ក៏​មិនទាន់​មាន​វេលា​គួរ​នឹង​ទៅ​ជួប​ ​ព្រោះ​ពួក​ភិក្ខុ​អ្នក​បាន​ភាវនា​ជាប់​ក្នុង​
ថយ | ទំព័រទី ១៨៨ | បន្ទាប់