[​១២១​]​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​បញ្ញត្ត​បុរស​បុគ្គល​ ​ដែល​ប្រកបដោយ​ធម៌​ទាំង៤ប្រការ​ ​ថា​ ​មិនទាន់​ជា​អ្នកមាន​កុសល​ពេញលេញ​ ​មិនទាន់​ជា​អ្នកមាន​កុសល​ ​ដ៏​ប្រសើរ​ ​មិនទាន់​ជា​អ្នក​ដល់​នូវ​ចំណែក​បុណ្យ​ ​ដ៏​ខ្ពង់ខ្ពស់​ ​មិនទាន់​ជា​សមណៈ​ ​ឥតមាន​សេចក្តី​ញាប់ញ័រ​នៅឡើយ​ទេ​ ​បុរស​បុគ្គល​នោះ​ ​គ្រាន់តែ​វិសេស​ជាង​កូនក្មេង​តូច​ខ្ចី​ ​ដេកផ្ងារ​នេះ​បន្តិច​ទេតើ​ ​ធម៌៤ប្រការ​ ​តើ​អ្វីខ្លះ​ ​ម្នាល​នាយ​ជាងឈើ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​មិន​ធ្វើអំពើ​អាក្រក់​ដោយ​កាយ១​ ​មិន​ពោល​វាចា​អាក្រក់១​ ​មិន​ត្រិះរិះ​តម្រិះ​អាក្រក់១​ ​មិន​ចិញ្ចឹមជីវិត​អាក្រក់១​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​បញ្ញត្ត​បុរស​បុគ្គល​ ​ដែល​ប្រកបដោយ​ធម៌៤ប្រការ​ ​នេះ​ថា​ ​មិនទាន់​ជា​អ្នកមាន​កុសល​ពេញលេញ​ ​មិនទាន់​ជា​អ្នកមាន​កុសល​ ​ដ៏​ប្រសើរ​ ​មិនទាន់​ជា​អ្នក​ ​ដល់​នូវ​ចំណែក​បុណ្យ​ ​ដ៏​ខ្ពង់ខ្ពស់​ ​មិនទាន់​ជា​សមណៈ​ ​ឥតមាន​សេចក្តី​ញាប់ញ័រ​នៅឡើយ​ទេ​ ​បុរស​បុគ្គល​នោះ​ ​គ្រាន់តែ​វិសេស​ជាង​កូនក្មេង​តូច​ខ្ចី​ ​ដេកផ្ងារ​បន្តិច​ប៉ុណ្ណោះ​។​
 [​១២២​]​ ​ម្នាល​នាយ​ជាងឈើ​ ​លុះតែ​បុរស​បុគ្គល​ ​ដែល​ប្រកបដោយ​អង្គ១០​ ​ទើប​តថាគត​ ​បញ្ញត្ត​ថា​ ​ជា​អ្នកមាន​កុសល​ពេញលេញ​ ​មាន​កុសល​ដ៏​ប្រសើរ​ ​ដល់​នូវ​ចំណែក​បុណ្យ​ដ៏​ខ្ពង់ខ្ពស់​ ​ជា​សមណៈ​ ​ឥតមាន​សេចក្តី​ញាប់ញ័រ​មែន​។​ ​នេះ​ ​ពួក​សីល​ជាកុសល​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​
ថយ | ទំព័រទី ១៩៤ | បន្ទាប់