សង្កប្បៈ​ទាំងឡាយ​ ​ជាអកុសល​ ​ក្នុង​លោក​នេះ​ ​រលត់​ឥត​សេសសល់​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​សង្កប្បៈ​នោះ​។​ ​បុគ្គល​ប្រតិបត្តិ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ ​ដើម្បី​រំលត់​សង្កប្បៈ​ទាំងឡាយ​ជាអកុសល​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​ ​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​បុគ្គល​នោះ​។​ ​នេះ​ពួក​សង្កប្បៈ​ជាកុសល​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​តែង​ពោល​ថា​ ​បុគ្គល​ ​ត្រូវ​ស្គាល់​សង្កប្បៈ​នោះ​។​ ​សង្កប្បៈ​ទាំងឡាយ​ ​ជាកុសល​ ​កើតមក​អំពី​កុសល​ចិត្ត​នេះ​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​ ​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​សង្កប្បៈ​នោះ​។​ ​សង្កប្បៈ​ទាំងឡាយ​ ​ជាកុសល​ ​ក្នុង​លោក​នេះ​ ​រលត់​ឥត​សេសសល់​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​ ​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​សង្កប្បៈ​នោះ​។​ ​បុគ្គល​ប្រតិបត្តិ​យ៉ាងនេះ​ ​ឈ្មោះថា​ ​ប្រតិបត្តិ​ ​ដើម្បី​រំលត់​សង្កប្បៈ​ទាំងឡាយ​ ​ជាកុសល​ ​ម្នាល​នាយ​ជាងឈើ​ ​តថាគត​ ​តែង​ពោល​ថា​ ​បុគ្គល​ត្រូវ​ស្គាល់​បុគ្គល​នោះ​។​ ​
 [​១២៣​]​ ​ម្នាល​នាយ​ជាងឈើ​ ​ចុះ​សីល​ទាំងឡាយ​ជាអកុសល​ ​តើ​ដូចម្តេច​។​ ​កាយ​កម្ម​ ​ជាអកុសល​ ​វចីកម្ម​ ​ជាអកុសល​ ​អាជីវៈ​ជា​បាប​ ​ម្នាល​នាយ​ជាងឈើ​ ​នេះ​ ​តថាគត​ ​ហៅថា​ ​សីល​ជាអកុសល​។​ ​ម្នាល​នាយ​ជាងឈើ​ ​ចុះ​សីល​ ​ជាអកុសល​ទាំងនេះ​ ​តើមាន​អ្វី​ ​ជាស​មុ​ដ្ឋាន​។​
ថយ | ទំព័រទី ១៩៦ | បន្ទាប់