ក៏​មិន​គួរ​។​ ​បុគ្គល​កាល​បញ្ញត្ត​នូវ​សត្វ​ ​គប្បី​បញ្ញត្ត​ដោយ​វេទនា​ណា​ ​វេទនា​នោះ​ ​តថាគត​ ​លះបង់​ហើយ​ ​កាត់​ឫស​ចោល​ហើយ​ ​ធ្វើឲ្យ​ដូចជា​ត្នោត​កំបុតក​ហើយ​ ​ដល់​នូវ​កិរិយា​មិន​មាន​ ​ជា​វេទនា​មាន​កិរិយា​មិនកើត​ទៀត​តទៅ​ ​ជា​ធម្មតា​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​រួច​ស្រឡះ​ហើយ​ ​ចាក​ចំណែក​នៃ​វេទនា​ ​ជា​អ្នក​ជ្រៅ​ ​មាន​ប្រមាណ​មិនបាន​ ​ដែល​បុគ្គល​ស្ទាបស្ទង់​បាន​ ​ដោយ​កម្រ​។​ ​ដូច​មហាសមុទ្រ​ ​នឹងថា​ ​កើត​ទៀត​ ​ក៏​មិន​គួរ​ ​ថា​ ​មិនកើត​ទៀត​ ​ក៏​មិន​គួរ​ ​ថា​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ក៏​មិន​គួរ​ ​ថា​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ក៏​មិន​គួរ​។​ ​បុគ្គល​កាល​បញ្ញត្ត​នូវ​សត្វ​ ​គប្បី​បញ្ញត្ត​ដោយ​សញ្ញា​ណា​ ​សញ្ញា​នោះ​ ​តថាគត​ ​លះបង់​ហើយ​ ​កាត់​ឫស​ចោល​ហើយ​ ​ធ្វើឲ្យ​ដូចជា​ត្នោត​កំបុតក​ហើយ​ ​ដល់​នូវ​កិរិយា​មិន​មាន​ ​ជា​សញ្ញា​មាន​កិរិយា​មិនកើត​ទៀត​តទៅ​ ​ជា​ធម្មតា​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​រួច​ស្រឡះ​ហើយ​ ​ចាក​ចំណែក​នៃ​សញ្ញា​ ​ជា​អ្នក​ជ្រៅ​ ​មាន​ប្រមាណ​មិនបាន​ ​ដែល​បុគ្គល​ស្ទាបស្ទង់​បាន​ ​ដោយ​កម្រ​។​ ​ដូច​មហាសមុទ្រ​ ​នឹងថា​ ​កើត​ទៀត​ ​ក៏​មិន​គួរ​ ​ថា​ ​មិនកើត​ទៀត​ទេ​ ​ក៏​មិន​គួរ​ ​ថា​ ​កើត​
ថយ | ទំព័រទី ២១ | បន្ទាប់