ចិត្ត​តថាគត​ ​ឲ្យ​រីករាយ​ ​ដោយ​ការ​ដោះប្រស្នា​បាន​ ​តថាគត​ ​ក៏​ប្រារព្ធ​ទីបំផុត​ខាងដើម​ ​ធ្វើ​ចិត្ត​បុគ្គល​នោះ​ ​ឲ្យ​រីករាយ​ ​ដោយ​ការ​ដោះប្រស្នា​បាន​ដែរ​ ​បុគ្គល​ណាមួយ​ ​មាន​ទិព្វចក្ខុ​ ​បរិសុទ្ធ​ ​កន្លង​ចក្ខុ​របស់​មនុស្ស​សាម័ញ្ញ​ ​ឃើញ​សត្វ​ទាំងឡាយ​ដែល​ច្យុត​ ​ដែល​កើត​ ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​គតិ​អាក្រក់​។​បេ​។​ ​ក៏​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ទៅតាម​យថាកម្ម​ ​(​បើ​)​ ​បុគ្គល​នោះ​ ​សួរ​ប្រស្នា​នឹង​តថាគត​ ​ប្រារព្ធ​ទីបំផុត​ខាងចុង​ ​តថាគត​ ​ក៏​សួរ​ប្រស្នា​ ​នឹង​បុគ្គល​នោះ​ ​ប្រារព្ធ​ទីបំផុត​ខាងចុង​ដែរ​ ​បុគ្គល​នោះ​ ​ប្រារព្ធ​ទីបំផុត​ខាងចុង​ ​ធ្វើ​ចិត្ត​តថាគត​នោះ​ ​ឲ្យ​រីករាយ​ ​ដោយ​ការ​ដោះប្រស្នា​បាន​ដែរ​ ​ប៉ុន្តែ​ណ្ហើយចុះ​ ​ឧទាយិ​ ​ទីបំផុត​ខាងដើម​លើកទុក​ ​ទីបំផុត​ខាងចុង​ ​ក៏​លើកទុក​ចុះ​ ​តថាគត​ ​នឹង​សំដែងធម៌​ដល់​អ្នក​ ​កាលបើ​ទីបំផុត​ខាងដើម​នេះ​មាន​ ​ទីបំផុត​ខាងចុង​នេះ​ក៏​មាន​ ​ទីបំផុត​ខាងចុង​នេះ​កើតឡើង​បាន​ ​ព្រោះ​ទីបំផុត​ខាងដើម​នេះ​កើតឡើង​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់