ប្រសើរ​ជាង​។​ ​សកុលុ​ទាយិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​វេលា​យប់​ងងឹត​អព្ទ​ ​បណ្តា​ពន្លឺ​ទាំងពីរ​នេះ​ ​ប្រទីប​ប្រេង​ ​ភ្លឺ​ជាង​ ​ប្រសើរ​ជាង​។​
 [​១៣៧​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​អ្នកចូលចិត្ត​សេចក្តី​នោះ​ដូចម្តេច​ ​ប្រទីប​ប្រេង​ ​ក្នុង​វេលា​យប់​ងងឹត​អព្ទ​ ​និង​គំនរ​ភ្លើង​ធំ​ ​ក្នុង​វេលា​យប់​ងងឹត​អព្ទ​ ​បណ្តា​ពន្លឺ​ទាំងពីរ​នេះ​ ​ពន្លឺ​ណា​ ​ភ្លឺ​ជាង​ ​ប្រសើរ​ជាង​។​ ​សកុលុ​ទាយិក្រាប​បង្គំ​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​វេលា​យប់​ងងឹត​អព្ទ​ ​បណ្តា​ពន្លឺ​ទាំងពីរ​នេះ​ ​ពន្លឺ​គំនរ​ភ្លើង​ធំ​ ​ភ្លឺ​ជាង​ ​ប្រសើរ​ជាង​។​
 [​១៣៨​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​អ្នកចូលចិត្ត​សេចក្តី​នោះ​ដូចម្តេច​ ​គំនរ​ភ្លើង​ ​ក្នុង​វេលា​យប់​ងងឹត​អព្ទ​ ​និង​ផ្កាយព្រឹក​ ​ក្នុង​កាលដែល​មេឃស្វាង​ភ្លៀង​ ​ខ្ពស់ស្រឡះ​ ​អំពី​ពពក​ ​ទៀប​បច្ចូសសម័យ​នៃ​រាត្រី​ ​
ថយ | ទំព័រទី ២១៦ | បន្ទាប់