បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ទ្រង់​លើក​ពាក្យ​នេះ​ទុក​ ​បពិត្រ​ព្រះ​សុគត​ ​សូម​ទ្រង់​លើក​ពាក្យ​នេះ​ទុក​។​ ​ម្នាល​ឧទាយិ​ ​ម្តេច​ក៏​អ្នក​និយាយ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​សូម​ទ្រង់​លើក​ពាក្យ​នេះ​ទុក​ចុះ​ ​បពិត្រ​ព្រះ​សុគត​ ​សូម​ទ្រង់​លើក​ពាក្យ​នេះ​ទុក​ចុះ​ ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​លទ្ធិ​អាចារ្យ​ ​ជា​របស់​ខ្លួន​ ​យ៉ាងនេះ​ថា​ ​លោក​ដែល​មាន​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ក៏​មាន​ ​បដិបទា​ ​ដែល​ប្រកបដោយ​ហេតុ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​ ​ដែល​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ក៏​មាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​កាលបើ​ព្រះមានព្រះភាគ​ ​សាកសួរ​ ​ដេញដោល​ ​ក្នុង​លទ្ធិ​អាចារ្យ​ ​ជា​របស់​ខ្លួន​ ​(​យ៉ាងនេះ​)​ ​ក៏​ជា​បុគ្គល​សោះសូន្យ​ទទេ​ ​មិនបានការ​សោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះលោក​ ​ដែល​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​បដិបទា​ ​ដែល​ប្រកបដោយ​ហេតុ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​ ​ដែល​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​មាន​ដែរ​ឬ​។​ ​ម្នាល​ឧទាយិ​ ​
ថយ | ទំព័រទី ២២២ | បន្ទាប់