ចំណែក​មួយ​ ​ដែល​បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​ ​មិនមែន​មានត្រឹមតែ​ប៉ុណ្ណេះ​ទេ​ ​ទាំង​បដិបទា​ ​ប្រកបដោយ​ហេតុ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​ ​ដែល​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​នោះ​ ​ក៏​មិនមែន​មានត្រឹមតែ​ប៉ុណ្ណេះ​ដែរ​ទេ​។​
 [​១៤៤​]​ ​កាលបើ​ព្រះអង្គ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ពួក​បរិស័ទ​ ​របស់​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក​ ​ក៏​បន្លឺ​សំឡេង​ខ្ពស់​ ​សំឡេង​ខ្លាំង​ថា​ ​ពួក​យើង​ ​ព្រមទាំង​អាចារ្យ​ ​មិនទាន់​ពេញចិត្ត​ ​ក្នុង​ហេតុនេះ​ទេ​ ​ពួក​យើង​ព្រមទាំង​អាចារ្យ​ ​មិនទាន់​ពេញចិត្ត​ ​ក្នុង​ហេតុនេះ​ទេ​ ​ពួក​យើង​មិនទាន់​ដឹង​ច្បាស់​ ​នូវ​គុណជាត​ ​ដ៏​ក្រៃលែង​ជាង​នេះ​ទៅទៀត​ឡើយ​។​ ​ខណៈនោះ​ ​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក​ ​ធ្វើ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ឲ្យ​មាន​សំឡេង​តិច​ ​ហើយ​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះលោក​ ​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​ដែល​បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​ ​តើមាន​ប៉ុន្មាន​។​
 [​១៤៥​]​ ​ម្នាល​ឧទាយិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​លះបង់​សុខ​។​បេ​។​ ​ចូល​ចតុត្ថជ្ឈាន​ ​ក៏​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ទេវតា​ទាំងប៉ុន្មាន​ ​បាន​កើត​ក្នុង​លោក​ ​ដែល​មានតែ​សេចក្តី​សុខ​ ​ដោយ​ចំណែក​មួយ​ ​ភិក្ខុ​នោះ​ ​រមែង​ឋិតនៅ​ ​រមែង​ចរចា​ ​រមែង​សាកច្ឆា​ ​មួយអន្លើ​ ​ដោយ​ទេវតា​ ​
ថយ | ទំព័រទី ២២៤ | បន្ទាប់