ថា​ ​មិនកើត​ទៀត​ ​ក៏​មិន​គួរ​ ​ថា​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ក៏​មិន​គួរ​ ​ថា​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ក៏​មិន​គួរ​។​
 [​១៣​]​ ​លុះ​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដើម​រាំងភ្នំ​ធំ​ ​(​ដុះ​នៅ​)​ ​ក្នុង​ទី​ជិត​នៃ​ស្រុក​ក្តី​ ​និគម​ក្តី​ ​មែក​ ​និង​ស្លឹក​ ​នៃ​ដើម​រាំងភ្នំ​ធំ​នោះ​ ​ក៏​វិនាស​ទៅ​ ​ដោយ​ភាវៈ​មិន​ទៀង​ ​សំបក​ ​និង​ក្រមរ​ទាំងឡាយ​ ​ក៏​វិនាស​ទៅ​ ​ស្រាយ​ក៏​វិនាស​ទៅ​ ​សម័យ​ខាងក្រោយ​មក​ ​ដើម​រាំងភ្នំ​ធំ​នោះ​ ​ក៏​ប្រាសចាក​មែក​ ​និង​ស្លឹក​ ​ប្រាសចាក​សំបក​ ​និង​ក្រមរ​ ​ប្រាសចាក​ស្រាយ​ ​ឋិតនៅ​តែ​ខ្លឹម​ដ៏​ស្អាត​ ​យ៉ាងណាមិញ​ ​ឯ​ពាក្យជា​ប្រធាន​ ​(​ធម្មវិន័យ​)​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​ក៏​ប្រាសចាក​មែក​ ​និង​ស្លឹក​ ​ប្រាសចាក​សំបក​ ​និង​ក្រមរ​ ​ប្រាសចាក​ស្រាយ​ ​ឋិតនៅ​ចំពោះ​ខ្លឹម​ដ៏​ស្អាត​ ​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់