ប្រយោជន៍​របស់​ខ្លួន​ ​ដោយលំដាប់​ហើយ​ ​មានធម៌​ជា​គ្រឿង​ជាប់​ចំពាក់​ក្នុង​ភព​អស់ហើយ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ច្បាស់​ដោយ​ប្រពៃ​ ​ភិក្ខុ​ទាំងនោះ​ឯង​ ​ទើប​ដឹង​ថា​ ​នុ៎ះ​ជា​កាម​ ​ឬ​ជា​កាមសុខ​ ​ឬក៏​ជា​កាម​គ្គ​សុខ​ ​ដូច្នេះ​បាន​។​
 [​១៦១​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​វេ​ខ​ណ​សប​រិ​ព្វា​ជ​ក​ ​ស្រាប់តែ​ខឹង​ ​អាក់អន់​ចិត្ត​ ​ជេរប្រទេច​ព្រះមានព្រះភាគ​ ​បន្តុះ​បង្អាប់​ព្រះមានព្រះភាគ​ ​ស្តី​បន្ទោស​ព្រះមានព្រះភាគ​ថា​ ​ព្រះសមណគោតម​ ​ពេញជា​មនុស្សលាមក​ ​ថា​ហើយ​ ​ក៏​និយាយទៅ​នឹង​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​ដំណើរ​នេះ​ ​ដូចគ្នានឹង​សមណព្រាហ្មណ៍​ពួក​មួយ​ក្នុង​លោក​នេះ​ ​មិនដឹង​នូវ​ទីបំផុត​ខាងដើម​ ​មិនដឹង​នូវ​ទីបំផុត​ខាងចុង​ទេ​ ​ប៉ុន្តែ​ប្តេជ្ញា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អាត្មាអញ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​ក៏បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​ឯ​ពាក្យ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​សម្រេច​បាន​ត្រឹមតែ​ឲ្យ​អ្នកផង​សើចចំអក​លេង​ ​សម្រេច​បាន​ត្រឹមតែ​ជា​ពាក្យ​ឱនថយ​ ​លាមក​ ​ជា​ពាក្យ​ឥតប្រយោជន៍​ ​ជា​ពាក្យ​សោះសូន្យ​ ​ដោយពិត​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់