មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ឱ​ហ្ន៎​ ​អស្ចារ្យ​ណាស់​ ​យីអើ​ ​ចំឡែក​ណាស់​ ​មិនសមបើ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​ជា​មនុស្ស​មានកំណើត​ថោកទាប​នេះ​ ​មក​ហ៊ាន​មើលងាយ​ ​ចាប់​ទាញ​សក់​របស់​អញ​ ​ដែល​ទើបនឹង​ងូត​ហើយ​ ​ដូច្នេះ​សោះ​ ​ប្រហែលជា​ដំណើរ​របស់​អញ​ ​ដែល​នឹង​ទៅ​នេះ​ ​មិនមែន​ជា​ដំណើរ​ថោកទាប​ឡើយ​។​ ​ទើប​ជោតិ​បាល​មាណព​ ​សួរ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​ដូច្នេះ​ថា​ ​ម្នាល​ឃ​ដិ​ការ​ ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​អ្នកឯង​ចាប់​ទាញ​សក់​ខ្ញុំ​ដល់​ត្រឹមណា​ទៅទៀត​។​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​តប​ថា​ ​នែ​ជោតិ​បាល​ ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​ខ្ញុំ​ចាប់​ទាញ​សក់​អ្នកឯង​ ​ទាល់តែ​ខ្ញុំ​បាន​ទៅ​គាល់​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ដែល​សន្មត​ថា​ជា​ការ​ប្រពៃ​។​ ​ជោតិ​បាល​មាណព​ ​តប​ថា​ ​នែ​ឃ​ដិ​ការ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​ណ្ហើយ​លែង​ ​យើង​នឹង​ទៅ​ដែរ​។​
 [​១៧១​]​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​និង​ជោតិ​បាល​មាណព​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​
ថយ | ទំព័រទី ២៥១ | បន្ទាប់