[​១៧៤​]​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​និង​ជោតិ​បាល​មាណព​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ហើយក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​អានន្ទ​ ​លុះ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជោតិ​បាល​មាណព​នេះ​ ​ជា​មិត្តសំឡាញ់​ពេញចិត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​សូម​ព្រះមានព្រះភាគ​ ​បំបួស​ជោតិ​បាល​មាណព​នេះ​ឲ្យ​ទាន​។​ ​ម្នាល​អានន្ទ​ ​ជោតិ​បាល​មាណព​ ​ក៏បាន​នូវ​បព្វជ្ជា​ ​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​អានន្ទ​ ​គ្រា​កាលដែល​ជោតិ​បាល​មាណព​ ​បាន​ឧបសម្បទា​មិនយូរ​ប៉ុន្មាន​ ​ទើបនឹង​ឧបសម្បទា​បាន​កន្លះ​ខែ​ប៉ុណ្ណោះ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​សម្រេចសម្រាន្ត​ឥរិយាបថ​ ​ក្នុង​វេភ​ឡិ​គ​និគម​ ​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ ​ទៅកាន់​ចារិក​ ​សំដៅ​ទៅកាន់​ក្រុង​ពារាណសី​ ​កាល​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ក៏បាន​ដល់​ក្រុង​ពារាណសី​នោះ​។​
ថយ | ទំព័រទី ២៥៤ | បន្ទាប់