[​១៧៦​]​ ​ម្នាល​អានន្ទ​ ​លុះ​ព្រះរាជា​ដែន​កាសី​ ​ទ្រង់ព្រះ​នាម​កិកិ​ ​ប្រថាប់​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ក៏​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​ជឿជាក់​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះរាជា​ដែន​កាសី​ ​ទ្រង់ព្រះ​នាម​កិកិ​ ​លុះ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​ជឿជាក់​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​និមន្ត​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ម្នាល​អានន្ទ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ក៏​ទ្រង់​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​ព្រះរាជា​ដែន​កាសី​ ​ទ្រង់ព្រះ​នាម​កិកិ​ ​ទ្រង់​ជ្រាប​ថា​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ស្តេច​ចេញទៅ​។​ ​ម្នាល​អានន្ទ​ ​កាលនោះ​ ​ព្រះរាជា​ដែន​កាសី​ ​ទ្រង់ព្រះ​នាម​កិកិ​ ​លុះ​កន្លង​រាត្រី​នោះ​
ថយ | ទំព័រទី ២៥៦ | បន្ទាប់