ព្រះរាជាដែនកាសី ព្រះនាមកិកិ ជ្រាបថា ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មិនទ្រង់ទទួលគង់ចាំវស្សា ក្នុងក្រុងពារាណសី របស់អញ ដូច្នេះហើយ ទ្រង់ក៏មានព្រះចិន្តារាយមាយ ទ្រង់តូចព្រះហឫទ័យ។ ម្នាលអានន្ទ វេលានោះ ព្រះរាជាដែនកាសី ព្រះនាមកិកិ ក្រាបបង្គំសួរព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះបុគ្គលដទៃណាមួយ ដែលជាអ្នកបំរើវិសេសជាងខ្ញុំព្រះអង្គទៅទៀត តើមានដែរឬទេ។
[១៧៨] ថ្វាយព្រះពរមហារាជ មាន ដ្បិតនិគមមួយ ឈ្មោះវេភឡិគៈ ក្នុងនិគមនោះ មានស្មូនឆ្នាំងម្នាក់ ឈ្មោះឃដិការ ឯឃដិការស្មូនឆ្នាំងនោះឯង ជាឧបដ្ឋាក ជាអ្នកបំរើដ៏ប្រសើររបស់តថាគត បពិត្រព្រះមហារាជ មហាបពិត្រទ្រង់ជ្រាបថា ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មិនទ្រង់ទទួលគង់ចាំវស្សា ក្នុងក្រុងពារាណសី របស់ព្រះអង្គ ដូច្នេះហើយ ក៏មានព្រះចិន្តារាយមាយ ទ្រង់តូចព្រះហឫទ័យ ចំណែកសេចក្តីរាយមាយចិត្ត និងការតូចចិត្តរបស់ឃដិការស្មូនឆ្នាំងនោះ មិនមានក្នុងកាលឥឡូវនេះផង នឹងមិនមានតទៅផង បពិត្រមហារាជ ព្រោះថា ឃដិការស្មូនឆ្នាំង ជាអ្នកដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់