រាជបុរសទាំងនោះ ក៏ចូលទៅរកឃដិការស្មូនឆ្នាំង ហើយនិយាយ ដូច្នេះថា បពិត្រអ្នកដ៏ចំរើន ព្រះរាជាដែនកាសី ព្រះនាមកិកិ បានបញ្ជូនអង្ករ នៃស្រូវសាលី មានពណ៌លឿង ជាអង្ករបាយទន់ ចំនួន៥០០វាហៈផង គ្រឿងសំឡ ដ៏ល្មមនឹងអង្ករនោះផង (មកឲ្យ) អ្នក បពិត្រអ្នកដ៏ចំរើន សូមអ្នកទទួលយក នូវវត្ថុទាំងនោះចុះ។ ឃដិការស្មូនឆ្នាំងតបថា ព្រះរាជា ព្រះអង្គមានកិច្ចច្រើន មានការងារដែលត្រូវធ្វើច្រើន ណ្ហើយ (កុំបាច់ព្រះរាជទាន) ដល់ខ្ញុំឡើយ វត្ថុទាំងនេះ ចូរថ្វាយដល់ព្រះរាជាវិញចុះ។
[១៨៣] ម្នាលអានន្ទ ប្រហែលជាអ្នកមានសេចក្តីត្រិះរិះ យ៉ាងនេះថា បុគ្គលដទៃទេ ដែលកើតជាជោតិបាលមាណព ក្នុងសម័យនោះ។ ម្នាលអានន្ទ ហេតុនេះ អ្នកកុំគប្បីយល់ឃើញយ៉ាងនេះឡើយ តថាគតហ្នឹងឯង ដែលកើតជាជោតិបាលមាណព ក្នុងសម័យនោះ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ ឃដិការសូត្រ ទី១។