ម្នាល​វ​ច្ឆៈ​ ​សម្ផ​ប្ប​លា​បៈ​ ​ជាអកុសល​ ​ការ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​ជាកុសល​ ​ម្នាល​វ​ច្ឆៈ​ ​អភិជ្ឈា​ ​ជាអកុសល​ ​អន​ភិ​ជ្ឈា​ ​ជាកុសល​ ​ម្នាល​វ​ច្ឆៈ​ ​ព្យាបាទ​ ​ជាអកុសល​ ​ការ​មិន​ព្យាបាទ​ ​ជាកុសល​ ​ម្នាល​វ​ច្ឆៈ​ ​មិច្ឆាទិដ្ឋិ​ ​ជាអកុសល​ ​សម្មាទិដ្ឋិ​ ​ជាកុសល​ ​ម្នាល​វ​ច្ឆៈ​ ​ធម៌​ទាំងអម្បាល​នេះ​ ​ជាអកុសល១០​ ​ជាកុសល១០​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​វ​ច្ឆៈ​ ​កាលបើ​ភិក្ខុ​បាន​លះបង់​តណ្ហា​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ឲ្យអស់​រលីង​ ​ដូចជា​ដើមត្នោត​ ​ដែលគេ​គាស់​ក្របែល​រំលើង​ ​ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ​ ​ឲ្យ​ជា​ធម៌​លែង​មានកំណើត​តទៅ​ខាងមុខ​ទៀតហើយ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​ជា​ព្រះអរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយ​ធម៌​បាន​នៅ​ចប់ហើយ​ ​មាន​កិច្ច​ដែល​គួរ​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​ដល់​សព្វគ្រប់​ហើយ​ ​មាន​សំយោជនៈ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​ភព​អស់ហើយ​ ​ជា​អ្នកដឹង​ច្បាស់​ដោយ​ប្រពៃ​ ​ជា​អ្នកមាន​ចិត្ត​ផុត​ស្រឡះ​ចាក​កិលេស​។​
ថយ | ទំព័រទី ២៧ | បន្ទាប់