ព្រះ​តថាគត​ទាំងឡាយ​ ​មិន​បំបួស​កូន​ ​ដែល​មាតាបិតា​ ​មិនទាន់​អនុញ្ញាត​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាតាបិតា​ ​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​ព្រះអង្គ​ ​ចេញ​ចាក​ផ្ទះ​មក​បួស​ ​យ៉ាងណា​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ធ្វើ​យ៉ាងនោះ​។​
 [​១៨៧​]​ ​ខណៈនោះ​ឯង​ ​រដ្ឋបាល​កុលបុត្រ​ ​ក្រោក​ចាក​អាសនៈ​ ​ហើយ​ថ្វាយបង្គំ​ព្រះ​មានជោគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅ​រក​មាតាបិតា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​មាតាបិតា​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ម្តាយ​ ​លោកឪពុក​ ​ខ្ញុំ​បាន​យល់​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​យ៉ាង​ណាៗ​ ​តែ​ព្រហ្មចរិយ​ធម៌​នេះ​ ​មិនមែន​សម្រាប់​បុគ្គល​ ​អ្នក​នៅ​គ្រប់គ្រង​ផ្ទះ​ ​ងាយ​នឹង​ប្រព្រឹត្ត​ឲ្យ​បរិបូណ៌​សព្វគ្រប់​ ​ឲ្យ​បរិសុទ្ធ​សព្វគ្រប់​ ​ឲ្យ​ផូរផង់​ ​ដូចជា​ស័ង្ខ​ ​ដែលគេ​ខាត់​ហើយ​ ​យ៉ា​ងនោះៗ​បានទេ​ ​ខ្ញុំ​ប្រាថ្នា​នឹង​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ ​សូម​លោក​ម្តាយ​ ​លោកឪពុក​ ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ចុះ​។​
 [​១៨៨​]​ ​កាលបើ​ ​រដ្ឋបាល​កុលបុត្រ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​មាតាបិតា​ ​ក៏​និយាយ​នឹង​រដ្ឋបាល​កុលបុត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​រដ្ឋបាល​កូន​ ​អ្នកឯង​ជា​បុត្រ​តែមួយ​ ​ជាទីស្រឡាញ់​ពេញចិត្ត​របស់​យើង​ ​ធ្លាប់​ចំរើន​ដោយ​
ថយ | ទំព័រទី ២៧២ | បន្ទាប់