អ្នកនោះ ចួបប្រទះសេចក្តីសាបសូន្យញាតិនោះ ក៏កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះទៅបួស បពិត្រព្រះរដ្ឋបាលដ៏ចំរើន នេះហៅថា សេចក្តីសាបសូន្យញាតិ។ ចំណែកព្រះរដ្ឋបាលដ៏ចំរើន មានពួកមិត្រ អាមាត្យ ញាតិសាលោហិតច្រើន ក្នុងថុល្លកោដ្ឋិតនិគមនេះឯង ព្រះរដ្ឋបាលដ៏ចំរើន មិនឈ្មោះថា មានសេចក្តីសាបសូន្យញាតិទេ។ ព្រះរដ្ឋបាលដ៏ចំរើន ដឹងហើយ ឃើញហើយ ឬឮអ្វីហើយ បានជាចេញចាកផ្ទះទៅបួស។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យទាំង៤យ៉ាងនេះហើយ ជាហេតុឲ្យមនុស្សក្នុងលោកនេះ ដែលចួបប្រទះហើយ តែងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះទៅបួស។ ព្រះរដ្ឋបាលដ៏ចំរើន មិនមានសេចក្តីសាបសូន្យទាំងនោះទេ។ ព្រះរដ្ឋបាលដ៏ចំរើន ដឹងហើយ ឃើញហើយ ឬឮអ្វីហើយ បានជាចេញចាកផ្ទះទៅបួស។
[២០៧] ព្រះរដ្ឋបាលថ្វាយព្រះពរថា បពិត្រមហារាជ មាន ធម្មុទ្ទេស ៤ប្រការ ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយ ដែលអាត្មាភាព បានដឹងផង ឃើញផង ឮហើយផង ទើបចេញ