ទាំង​ពួក​គ្រហស្ថ​ ​ជា​ឧបាសក​ស្លៀ​ក​ដណ្តប់​ស​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​ក៏​លើកទុក​ដែរ​ ​ចុះ​គ្រហស្ថ​ ​ជា​ឧបាសក​ម្នាក់​ ​ដែល​ជា​សាវ័ក​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​ស្លៀ​ក​ដណ្តប់​ស​ ​ជា​អ្នក​បរិភោគ​កាម​ ​តែថា​ ​អ្នកធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​ធ្វើតាម​ឱវាទ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​ប្រាសចាក​សេចក្តី​ពោល​ថា​អ្វី​ៗ​ ​ដល់​នូវ​ភាពជា​អ្នក​ក្លៀវក្លា​ ​មិន​ជឿស្តាប់​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​មាន​ដែរ​ឬទេ​។​ ​ម្នាល​វ​ច្ឆៈ​ ​មិនមែន​មានត្រឹមតែ១០០​ ​២០០​ ​៣០០​ ​៤០០​ ​៥០០​ ​ទេ​ ​តាមពិត​ ​មាន​ច្រើនលើស​ប្រមាណ​ណាស់​ ​ពួក​គ្រហស្ថ​ ​ដែល​ជា​ឧបាសក​ ​ជា​សាវ័ក​របស់​តថាគត​ ​ស្លៀ​ក​ដណ្តប់​ស​ ​នៅ​បរិភោគ​កាម​ ​តែ​ជា​អ្នកជឿតាម​ពាក្យ​ប្រៀនប្រដៅ​ ​ធ្វើតាម​ឱវាទ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​ប្រាសចាក​សេចក្តី​ពោល​ថា​អ្វី​ៗ​ ​ដល់​នូវ​ភាពជា​អ្នក​ក្លៀវក្លា​ ​មិន​ជឿស្តាប់​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​។​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​សូម​លើកទុក​ចុះ​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ក៏​លើកទុក​ចុះ​ ​ពួក​គ្រហស្ថ​ ​ដែល​ជា​ឧបាសក​ ​ស្លៀ​ក​ដណ្តប់​ស​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​ក៏​លើកទុក​ចុះ​ ​ទាំង​ពួក​គ្រហស្ថ​ ​ដែល​ជា​ឧបាសក​ស្លៀក​ពាក់ស​ ​នៅ​បរិភោគ​កាម​ ​ក៏​លើកទុក​ដែរ​ ​ចុះ​គ្រហស្ថ​ជា​ឧបាសិកា​ម្នាក់​ ​ដែល​ជា​សាវិកា​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​ស្លៀ​ក​ដណ្តប់​ស​ ​ជាស​ព្រហ្មចារិនី​ ​
ថយ | ទំព័រទី ៣០ | បន្ទាប់