ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​មាន​ដែរ​ឬទេ​។​ ​ម្នាល​វ​ច្ឆៈ​ ​មិនមែន​មានត្រឹមតែ១០០​ ​២០០​ ​៣០០​ ​៤០០​ ​៥០០​ ​ទេ​ ​តាមពិត​ ​មាន​ច្រើនលើស​ប្រមាណ​ណាស់​ ​ពួក​គ្រហស្ថ​ ​ដែល​ជា​ឧបាសិកា​ ​ជា​សាវិកា​របស់​តថាគត​ ​ស្លៀ​ក​ដណ្តប់​ស​ ​នៅ​បរិភោគ​កាម​ ​ជា​អ្នកធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​ធ្វើតាម​ឱវាទ​ ​ប្រាសចាក​សេចក្តី​សង្ស័យ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ ​ដល់​នូវ​ភាពជា​អ្នក​ក្លៀវក្លា​ ​មិន​ជឿស្តាប់​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​។​
 [​១៨​]​ ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រសិនបើ​ព្រះ​គោតម​ដ៏​ចំរើន​ ​នឹង​បំពេញ​ធម៌​នេះ​ ​តែមួយ​អង្គ​ឯង​ ​ចំណែកខាង​ពួក​ភិក្ខុ​ ​មិនបាន​បំពេញ​ ​(​ធម៌​នេះ​)​ ​ផង​ទេ​ ​កាលបើ​យ៉ាងនេះ​ ​ព្រហ្មចរិយ​ធម៌​នេះ​ ​នឹង​មិនបាន​បរិបូណ៌​ដោយ​អង្គ​នោះ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​លុះតែ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាន​បំពេញ​ធម៌​នេះ​ ​ទាំង​ពួក​ភិក្ខុ​ក៏បាន​បំពេញ​ ​(​ធម៌​នេះ​)​ ​ដែរ​ ​កាលបើ​យ៉ាងនេះ​ ​ទើប​ព្រហ្មចរិយ​ធម៌​នេះ​ ​បរិបូណ៌​ដោយ​អង្គ​នោះ​បាន​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រសិនបើ​ព្រះ​គោតម​ដ៏​ចំរើន​ ​នឹង​បំពេញ​ធម៌​នេះ​ ​តែមួយ​ព្រះអង្គ​ឯង​ ​ចំណែកខាង​ពួក​ភិក្ខុ​ ​ក៏បាន​បំពេញ​ដែរ​ ​តែ​ពួក​ភិក្ខុនី​ ​មិនបាន​បំពេញ​ផង​ទេ​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់