ក្រោម​ ​និង​ទិស​ទទឹង​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ជា​ចិត្តទូលាយ​ ​ដល់​នូវ​ភាពជា​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​អាការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​អានន្ទ​ ​ក៏​ឯ​បុត្ត​នៃ​ព្រះបាទ​មឃ​ទេវរាជ​ ​នៅ​លេងល្បែង​ក្មេង​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​ ​សោយរាជ្យ​ជា​ឧបរាជ​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​ ​សោយរាជ្យ​ជា​ស្តេច​ធំ​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​មឃ​ទេ​វម្ព​វ័ន​នេះឯង​ ​កំណត់​ប្រាំបី​ហ្មឺន​បួន​ពាន់​ឆ្នាំ​។​ ​ព្រះរាជ​បុត្ត​នោះ​ ​ចំរើន​ព្រហ្មវិហារ​ទាំង៤​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​ក៏បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​។​
 [​២១៨​]​ ​ម្នាល​អានន្ទ​ ​ក៏​ឯ​បុត្ត​ ​និង​នត្តា​ ​របស់​ព្រះបាទ​មឃ​ទេវរាជ​នោះ​តៗ​ ​ព្រះវង្ស​ ​អស់​ចំនួន​ប្រាំបី​ហ្មឺន​បួន​ពាន់​តំណ​ ​ក៏​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ក្នុង​មឃ​ទេ​វម្ព​វ័ន​នេះឯង​។​ ​ឥសី​ទាំងអម្បាល​នោះ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ផ្សាយ​ទៅកាន់​ទិសទី២​ ​ផ្សាយ​ទៅកាន់​ទិសទី៣​
ថយ | ទំព័រទី ៣២០ | បន្ទាប់